​ដោយៈ បូកគោ / កំពត​: អភិបាលខេត្ត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បាន​ជួប​សំណេះសំណាល ព្រមទាំង​ផ្តល់រ​ង្វាន់​ផ្សេងៗ តាមរយ​:​ការចាប់​ឆ្នោត​បង្កើត បរិយាកាស​ប្បាយ​រីករាយ ជូន​ដល់​កម្មករ​ទូទាំង​ខេត្ត សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បាន​ប្រព្រឹត្តឡើង​បន្តបន្ទាប់​។ ដោយឡែក នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ជា​លើកចុងក្រោយ ដែល​បានធ្វើ​នៅ​ស្រុក​ជុំ​គិរី​។ ទាំង​ប្រាំ​លើក នៃ​ការជួប​សំណេះ សំ​ណា​ល​នេះ បើ​គិតតែ​ម៉ូតូ លោក​អភិបាលខេត្ត បាន​ចំណាយ​រហូតដល់ ២៦ គ្រឿង​។​

​ក្រោយ​ចប់​ពិធី​សំណេះសំណាល ខាងលើ លោក អុ​ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពត បានបញ្ជាក់​ថាៈ ក្នុងនាម​តំណាងឱ្យ​កម្មករ និយោជិត​ទូទាំង​ខេត្ត លោក​ពិត​ជាមាន​ភាពសប្បាយ​រីករាយ និង​ដឹងគុណ​ចំពោះ ថ្នាក់ដឹកនាំ​ខេត្តកំពត ពិសេស​លោក ម៉ៅ ធនិន ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​កម្មករ កម្មការិនី យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ទង្វើ​ល្អៗ​ទាំងនេះ​បានធ្វើឱ្យ​កម្មករ និយោជិត គោរព​ស្រឡាញ់ និង​ចងចាំ​ជានិច្ច​។

​លោក​ប្រធាន​មន្ទីរ បាន​បន្តថាៈ ក្នុងអំឡុងពេល​ជួប​សួរសុខទុក្ខ​កម្មករ ទាំង​ប្រាំ​លើក ប្រមាណ​ជាង មួយ​ម៉ឺន​នាក់​នេះ លោក​បានផ្តល់​សម្ភារ​:​ផ្សេងៗ​ជាច្រើន ពិសេស​បាន ចំណាយ​ម៉ូតូ​រហូតដល់ ២៦ គ្រឿង តាមរយៈ​ការចាប់​ឆ្នោត​បង្កើត​បរិ​យា​កាស សប្បាយរីករាយ​។ សម្រាប់​ស្រុក​ជុំ​គិរី នា​ថ្ងៃនេះ មាន​ម៉ូតូ​រហូតដល់ ៦ គ្រឿង​៕/V​