ដោយៈ health.com.kh

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ចងចាំ​បានល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ពិសារ​ពងមាន់​បាន ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដោយ​រាងកាយ​អ្នក​អាច​ស្រូបយក​បានល្អ នោះ​អ្នកនឹង​អាច​ចងចាំ​បាន​យ៉ាង​ល្អ មិន​ងាយ​ភ្លេច​នោះឡើយ​។​
​អ្នក​អាច​បរិភោគ​ផ​លិ​ផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​ប្រូតេអ៊ីន កាលស្យូម ព្រមទាំង​ពពួក​វីតាមីន​ជាច្រើន ដែល​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ ព្រមទាំង​ផលិតផល​ផ្សេងទៀត ដើម្បី​ចងចាំ​បានល្អ​។​

​ក្នុង​ត្រី​មាន​ប្រូតេអ៊ីន​ច្រើន ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​មិន​ងាយ​ចាស់ នោះ​នឹងមិន​ងាយ​ភ្លេច​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើនជាង​សាច់​ដទៃ ទើប​អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពីសា​ច់​ត្រី​ទាំងនោះ​៕ N