​ដោយៈ health.com.kh

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​បុគ្គល​ដែលមាន​គ្រួស​ក្នុង​តម្រង់​នោម​មិនអាច​ពិសារ​បានឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​បុគ្គល​ដែលមាន​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម គួរតែ​ញ៉ាំ​អាហារ​ដែលមាន​ខ្លាញ់​តិច ដើម្បី​កុំ​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បន្ថយ​ការឈឺ​ចុកចាប់​។ ក្រៅពីនេះ អ្នក​គួរតែ​កាត់បន្ថយ​ញ៉ាំ​អាហារ​ដែល​ហិ​រ ដូចជា ម្រេច ឬ​ម្ទេស​ជាដើម ដើម្បី​គ្រប់គ្រង​អាកា​រៈ​អ្នក​បានល្អ​។​

​អ្នក​ក៏​មិនអាច​បរិភោគ​សាច់គោ និង​ពពែ​ច្រើន​ដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់​។ ជាពិសេស អ្នក​ក៏​គួរតែ​កាត់បន្ថយ​បរិភោគ​ពពួក​ថ្លើម​សត្វ​ដែរ ទើប​មិន​ធ្វើ​ឲ្យ​ក្រលៀន​អ្នក​រង​សម្ពាធ​ធ្ងន់​។​
​ពពួក​សណ្តែក​ដូចជា សណ្តែកសៀង ឬ​សណ្តែកខ្មៅ ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ព្រោះ​ធ្វើ​ឲ្យ​ជំងឺ​អ្នក​មិន​ងាយ​ធូ​ល​ស្បើយ​ឡើយ​។​

​ផលិតផល​ដែលមាន​ផ្ទុក​កាល់ស្យូម​ខ្ពស់ ដូចជា​ទឹកដោះគោ ឬ​ផលិតផល​ផ្សេងទៀត ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ ទើប​មិន​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។ ដូចនេះ អ្នក​ដែលមាន​គ្រួស​ក្នុង​តម្រង់​នោម គួរតែ​កាត់បន្ថយ​អាហារ​ទាំងនេះ ដើម្បី​អាចជា​សះស្បើយ​បាន​៕ N