ដោយៈ​ប​.​ខុន​/ ភ្នំពេញៈនាយទាហាន នាយទាហានរង និង ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ស្ថិតនៅក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​,​កងវរសេនាតូច​លេខ​១ (​ថ្ម​ធំ​)​កងវរសេនាតូច​លេខ​២(​អានសេះ​)​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​និង​កងវរសេនាតូច​លេខ​០១​និង​លេខ​០២ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ទិស​ប្រាសាទ​តា​ក្របី ទទួលបាន​ការសួរសុខទុក្ខ​និង​អំណោយ​ពី​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​។

​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២២​លោក​ជា សុខ​នី តំណាង​របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​នាយទាហាន នាយទាហានរង​និង​ពលទាហាន​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ស្ថិតនៅក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​,​កងវរសេនាតូច​លេខ​១(​ថ្ម​ធំ​) កង វរ​សេនា​តូច​លេខ​២ (​អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​និង​កងវរសេនាតូច​លេខ​០១​និង​លេខ​០២​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈរ ជើង​តាម​បន្ទាត់​ព្រំដែន​ទិស​ប្រាសាទ​តា​ក្របី ដែលជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។
​ក្នុងឱកាស​ខាងលើ លោក ជា សុខ​នី បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​បងប្អូន​កងទ័ព​ដែល​ឈរជើង​នៅតាម​គោលដៅ​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​និង​បាន​ប្តេជ្ញា បន្ត​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន ទាំង​ស្មារតី សម្ភារៈ​និង​ថវិកា ដើម្បី​ជួយ​លើកកម្ពស់​នូវ​ជីវភាព​របស់​កងទ័ព គ្រួសារ​កងទ័ព និង​ការសាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង ៗ​នៅក្នុង​បញ្ជាការដ្ឋាន ក្នុងន័យ​សំដែង​នូវ​ការដឹងគុណ​ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់​ដែល​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ការពារ​សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត​និង សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក៏ ដូចជា​ជាតិ​មាតុភូមិ ដោយ​ពុំ​ខ្លាច​ការនឿយហត់ និង​បាន​អរគុណ​សន្តិភាព​-​អរគុណ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​។​
​នៅ​ក្នុងឱកាស​សួរសុខទុក្ខ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​លោក​ជា សុខ​នី​ក៏បាន​នាំយក​នូវ​អំណោយ​របស់លោក​លឹម គានហោ​ជូន​ដល់​បញ្ជាការដ្ឋាន​និង​បណ្តា​កង​វរ​សេ នា​តូច ដែលជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយ​នាយទាហាន នាយទាហានរង​និង​ពលទាហាន​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ក្នុងនោះ​រួមមាន​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​ចំនួន ១.៣៧១​នាក់​,​កងវរសេនាតូច​លេខ​១(​ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចំនួន​១១០​នាក់ , កងវរសេនាតូច​លេខ​២
(​អានសេះ​)​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចំនួន​២០៣​នាក់​,​កងវរសេនាតូច​លេខ​០១​និង​លេខ​០២​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តា​ក្របី​ចំនួន​២៧០​នាក់​៕ N