ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​:ដោយបាន​ស្តាប់​ការណែនាំ​របស់​ថ្នាក់លើ​និង​សំណូមពរ​របស់​មន្ត្រី​ថ្នាក់ក្រោម​និង​ប្រជារាស្ត្រ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល អភិបាល ក្រុង ប៉ោយប៉ែត បាន​ចុះ​ពិនិត្យ វាយតម្លៃ​ការងារ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​២.០០០​ម៉ែត្រ​នៅក្នុង​ភូមិ​ទួល​ពង្រ​សង្កាត់​អូរ​ឬ​ស្សី ។​

​សូម​រម្លឹកថា កន្លងមកនេះ អាជ្ញាធរ​សង្កាត់​អូរ​ឬ​ស្សី​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ដូច​ខាងលើនេះ ។​លុះដល់​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០២២ លោក​គាត ហ៊ុល ក៏បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ក្រុង​/​សង្កាត់ ក្នុងនោះ ក៏មាន​វត្តមាន លោក ប៉ាន សេរី ចៅសង្កាត់ អូរ​ឬ​ស្សី ចុះ​ត្រួតពិនិត្យ ក្រុមការងារ​ជំនាញ​ដែល​កំពុង​មមាញឹក​ក្នុង​ការងារ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ខាងលើនេះ ។​

​ផ្លូវ​បេតុង​ដែលជា​សមិទ្ធិផល​ថ្មី​មួយ​នេះ គឺ​ត​ភ្ជាប់​ពី​ផ្លូវ​បេតុង​ក្នុងភូមិ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៥៨ ដែលមាន​ប្រវែង​ជាង​២.០០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ៕ N