​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញ​: និយាយ​តៗ​គ្នា​ឡើង​ផ្អើល​! ថ្មីៗ​នេះ ធី​ផត បានផ្តល់​ភាព រំភើប​រីករាយ​យ៉ាងខ្លាំង​ដល់​អតិថិជន​ជាច្រើន​នាក់ នៅក្នុង​កម្មវិធី​ចាប់​រង្វាន់​ធំ​ប្រចាំឆ្នាំ ២០២២ និង​កម្មវិធី​ប្រគល់​រង្វាន់​ពី​កម្មវិធី “​ធី​ផត លក់ដាច់​លេខ​១ ទទួលបាន​ភ្លាម និង ឱកាស​ឈ្នះ​កាន់តែ​ធំ​!” ដល់​អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​ពិតៗ​ដល់​ទៅ ១៥ រូប កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​។​

​ម្ចាស់​រង្វាន់​ទាំង ១៥ រូប រួមមាន អ្នកឈ្នះ​ខ្សែ​កមាស​១​តម្លឹង ចំនួន​៣​នាក់ ម្ចាស់​ទឹកប្រាក់ ១០​លាន​រៀល ចំនួន​២​នាក់ និង​ទឹកប្រាក់​២​លាន​រៀល ចំនួន​១០​នាក់​សុទ្ធតែជា​អតិថិជន ធី​ផត ដែលមាន​ទាំង​នៅ​ភ្នំពេញ និង​មកពី​បណ្តា​ខេត្ត​ផ្សេងៗ ។​

​អ្នក​មីង ហៀ​ង គី គឺជា​អតិថិជន​ធី​ផត​ម្នាក់ ដែលមាន​សំណាង​ក្លាយជា​ម្ចាស់​ខ្សែ​កមាស​១ តម្លឹង អាយុ​ប្រហែល ៦៥​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​ប្រក​បរបរ ជា​អ្នកលក់​ចាប់ហួយ និង​លក់​ភេសជ្ជៈ​នៅផ្ទះ​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក​មីង អស់​រយៈពេល​៧​ឆ្នាំ​ហើយ សម្រាប់​ការលក់​ភេសជ្ជៈ អ្នក​មីង​ប្រើ​ធី​ផត​ទាំង​ខាប់​កំប៉ុង និង​ធី​ផត​អ៊ិ​ច​ស្ត្រា ប្រហែល ១០​កេស ទៅ ១៥​កេស ក្នុង​១​ខែ​។​

​អ្នក​មីង បាន​ឲ្យ​ដឹងថាៈ អ្នក​មីង និង​គ្រួសារ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​បាន​ក្លាយជា ម្ចាស់​រង្វាន់​ខ្សែ​កមាស​១​តម្លឹង​ពី​ធី​ផត អ្នក​មីង​ចូលរួម​ផ្សងសំណាង​បាន​៣​ឆ្នាំ​មកហើយ អ្នក​មីង​ពេញ​ចិត្តនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ព្រោះ​អាច​ចំណេញ​បាន​ទាំង​ប្តូរ​ទឹកដោះគោ ដែល​ឆ្នាំនេះ ប្តូរ​បាន​ទឹកដោះគោ​វិញ​ប្រហែល​បួន ប្រាំ​កេស (​ប្រហែល​៤​ពាន់​សន្លឹក​) ហើយក៏​មិន​ភ្លេច​សរសេរ​ឈ្មោះ​ផ្សងសំណាង រហូត​បានឈ្នះ​រង្វាន់​ខ្សែ​កមាស​១​តម្លឹង ដោយ​មិន​នឹកស្មាន​ដល់ ដែល​ពីមុន​អ្នក​មីង​គិតថា គេ​ចាប់​រង្វាន់​ឈ្នះ​តែ​គ្នា​គេ​ទេ មិនមាន​សង្ឃឹមថា​អាច​ឈ្នះ​នោះទេ ប៉ុន្តែ​ពេលនេះ គឺ​ជឿ​ច្បាស់​ហើយ ថា​ការចាប់​រង្វាន់​ធ្វើ ឡើង​ដោយ​សុ​ក្រិត​ត្រឹមត្រូវ មិនមាន​ការរៀបចំ​ឬ​បន្លំ ផ្អែកលើ​សំណាង​របស់​អតិថិជន ម្នាក់ៗ​។​

​អ្នក​មីង​ចែករំលែក​បន្តទៀតថាៈ ធី​ផត ល្អ​អី​ក៏​ល្អ​ម្ល៉េះ ល្អ​ទាំង​គុណភាព​ទឹកដោះគោ​ក៏​ឆ្ងាញ់ មាន​ប្រូ​ម៉ូ​សិន​ផ្តល់​ឲ្យ​អតិថិជន​ចំណេញ​ពិតៗ ហើយ​មក​ប្តូរ​ទឹកដោះគោ​ដល់ផ្ទះ​តែម្តង ហើយ​យក​សម្បក​ផលិតផល​ដាក់​ជាមួយ​ផ្នែក​លក់ ដើម្បី​ធ្វើ​ការចាប់​រង្វាន់​ឈ្នះ​ពិតប្រាកដ មែន ។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​សេវាកម្ម ការទំនាក់ទំនង​រប​ស់​បុគ្គលិក​ក្រុមហ៊ុន ធី​ផត គឺ​ល្អ​ណាស់ អ្នក​មីង និង​កូនស្រី បាន​សរសើរ​មិន​ដាច់​ពី​មាត់ នៅពេលដែល​អ្នក​មីង បាន​មកជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ពេល​ថ្ងៃ​ទទួល​រង្វាន់​។
​ជាមួយគ្នានេះ អ្នក​មីង​សំណូមពរ​ឲ្យ​មាន​កម្មវិធី​ផ្តល់​សំណាង​នេះ​មាននៅ​ឆ្នាំក្រោយៗ​ទៀត អ្នក​មីង​នឹង​បន្ត​ប្រើប្រាស់ ក៏ដូចជា​ចូលរួម​ផ្សងសំណាង​បន្តទៀត និង​ជឿជាក់​លើ​ក្រុមហ៊ុន ធី​ផត​។​

​តិ​របស់​ម្ចាស់​លុយ​សុទ្ធ ១០​លាន​រៀល គឺ​លោក ឡាយ ប៊ុន​ថុង អាយុ ៥០​ឆ្នាំ រស់នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ចែករំលែក​ជាមួយ​ក្រុមការងារ​ធី​ផត ផងដែរ​ថាៈ លោក​ជា​អាជីវករ​លក់​កាហ្វេ និង​ភេសជ្ជៈ​ផ្សេងៗ លោក​លក់​អស់​រយៈពេល ៦​ឆ្នាំ​ហើយ លោក​ក៏​ប្រើ​ធី​ផត អស់​៦​ឆ្នាំ​ផងដែរ អ្វីដែល​ធ្វើ​ឲ្យ​លោក​ស្មោះស្ម័គ្រ​ប្រើតែ ផលិតផល ទឹកដោះគោ​ធី​ផត ព្រោះតែ​គុណភាព​ធី​ផត ធ្វើ​ឲ្យ​កាហ្វេ​ទឹកដោះគោ​របស់ លោក​មាន​រសជាតិ កាន់តែ​ឈ្ងុយឆ្ងាញ់ មាន​អតិថិជន​ចូលចិត្ត និង​គាំទ្រ​ច្រើន ដូចនេះ លោក​មិនអាច​ប្តូរ​ទឹកដោះគោ​ធី​ផត​បានទេ ម្យ៉ាងទៀត លោក​ក៏បាន​គិត​លើ​តម្លៃ ក៏​សមរម្យ​នឹង​គុណភាព លោក​ចូលចិត្ត​ប្រើ​ទឹកដោះគោ​ខាប់ កញ្ចប់ ២ គីឡូ ស្រួល​ប្រើ ក្នុង​មួយខែ លោក​ប្រើ​អស់​ដល់​ទៅ ១០​កេស ឯ​ទឹកដោះគោ​ស្រស់​ធី​ផត អ៊ិ​ច​ស្ត្រា ពី ៥ កេស​ឡើង ។​

​លោកពូ ក៏បាន​ប្តូរ​បាន​ទឹកដោះគោ​ធី​ផត​អ៊ិ​ច​ស្ត្រា ប្រមាណ ៤ កេស សម្រាប់​ឆ្នាំនេះ (២៤ សន្លឹក​ប្តូរ​បាន ១​កំប៉ុង​) ដោយ​មិន​ភ្លេច​សរសេរ​ឈ្មោះ ចូលរួម​ការចាប់​សន្លឹក​ផលិតផល ស្វែងរក​អ្នកមាន​សំណាង ដោយ​គិតថា​ដាក់​តាម​សំណាង និយាយ​ចំ​លោក​មិនមាន ការ​ជឿជាក់ថា លោក​ឈ្នះ​រង្វាន់​ឡើយ ប៉ុន្តែ​ទីបំផុត ឈ្មោះ​លោក​ចាប់បាន​ឈ្នះ ១០​លាន​រៀល តែម្តង​។​

​លោក​បាន​អង្គុយ​មើល​ការផ្សាយ​ផ្ទាល់ បានឃើញ​និង​ត្រេកអរ​ខ្លាំង​ជាមួយ​គ្រួសារ​លោក នៅពេល​ភ្លាមៗ​នោះ បន្ទាប់មក លោក​ចាំមើល​ក្រុមការងារ​ទាក់ទង​មក​លោក មក​ទទួល រង្វាន់ ដោយ​មិនមាន​ការចំណាយ​អ្វី​ទាំងអស់ ទើប​លោក​ជឿជាក់ និង​សូម​អរគុណ យ៉ាងខ្លាំង ដល់​ក្រុមហ៊ុន​ធី​ផត ដែល​បានរៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ សម្រាប់ លើកទឹកចិត្ត ដល់​អតិថិជន​ធី​ផត​ទូទាំងប្រទេស ព្រោះថា បើ​មិនមាន​សំណាង​ឈ្នះ រង្វាន់​ធំ អតិថិជន ក៏​ចំណេញ​ច្រើន ជាមួយនឹង​ការប្តូរ​សម្បក​ផលិតផល យក​ទឹកដោះគោ ចំណេញ​បាន​ច្រើន​ផងដែរ​។
​ជា​ចុងក្រោយ លោក​ក៏​សំណូមពរ​ឲ្យ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​បែបនេះ នៅ​ឆ្នាំក្រោយៗ​ទៀត ។​

​ក្រឡេក​មកកាន់​ប្អូនស្រី ឃាន ណូ​ណា អាយុ ២០​ឆ្នាំ ឈ្នះ​លុយ​សុទ្ធ​ចំនួន ២ លាន​រៀល ដែល​ប្អូនស្រី​ជា​អាជីវ​ករលក់​ចាប់ហួយ​ផង និង​លក់​កាហ្វេ​ផង នៅក្នុង​ផ្សារ​កំពង់​ប្រណាក់ នៅ​ទី​រួម​ខេត្តព្រះវិហារ បាន​រយៈពេល​ជាង ពីរ​ឆ្នាំ​មកហើយ ។​

​ទោះបីជា​មមាញឹក​នឹង​ការលក់ដូរ យ៉ាងណាក៏ដោយ ក៏​ប្អូនស្រី ឃាន ណូ​ណា បាន​ចំណាយ​ពេលវេលា ធ្វើដំណើរ​ទាំង​ក្តីរំភើប​រីករាយ ពី​ខេត្តព្រះវិហារ មក​ភ្នំពេញ ដើម្បី​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន ព្រោះនេះ​ជា​លើកទីមួយ ដែល​ប្អូនស្រី បានឈ្នះ​រង្វាន់​ធំ​បែបនេះ ហើយ​ប្អូនស្រី​ក៏​ទើបបាន​ចូលរួម​កម្មវិធី​ផ្សងសំណាង នៅ​ឆ្នាំនេះ ក៏ត្រូវ​រង្វាន់​បាន​ភ្លាម ដែល​មិន​គិតថា​ខ្លួន​អាចមាន​សំណាង​បែបនេះ​ទេ​។

​ប្អូនស្រី បង្ហាញ​អារម្មណ៍​ថា ប្អូន​ពិតជា​ពេញចិត្ត​ខ្លាំង​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់ ធី​ផត​នេះ​ណាស់ ព្រោះ​កម្មវិធី​នេះ ទីមួយ​គឺ អាច​យក​សម្បក​ផលិតផល ២៤ សន្លឹក ប្តូរ​បាន​ទឹកដោះគោ​ធី​ផត ១​កំប៉ុង ដែល​ប្អូនស្រី​ប្តូរ​ទឹកដោះគោ​បាន​ប្រហែល​ជាង ២​កេស (​ប្រហែល​២​ពាន់​សម្បក​) ។​

​សម្រាប់​ថ្ងៃ​ចាប់​រង្វាន់ ប្អូនស្រី មិនបាន​មើល​ការផ្សាយ​ផ្ទាល់​តាម​ផេ​ក​នោះទេ តែ​ពូ​របស់ ប្អូនស្រី បាន​ទូរស័ព្ទ​មក​ប្រាប់ ហើយ​ប្អូន​បាន​បើក​មើល​ចំ​ពេលដែល​កម្មវិធី​ចាប់​រង្វាន់ ចំឈ្មោះ​ប្អូនស្រី ឃាន ណូ​ណា តែម្តង ដែល​គ្រានោះ​រំភើប​ដូច​ហោះ​។​

​ជាមួយគ្នានេះ អ្នកមាន​សំណាង​ឈ្នះ​រង្វាន់ ២ លាន​មួយរូប​ទៀត ក៏បាន​ទៅលើ​អាជីវករ លក់​កាហ្វេ​នៅផ្ទះ គឺ​លោក ជា សុ​ភ័​ក្រ រស់នៅ​ខេត្តពោធិ៍សាត់ លោក​បានបង្ហាញ​ភាព រំភើប​រីករាយ ដូចជា​អ្នកឈ្នះ​រង្វាន់​ផ្សេងៗ​ផងដែរ ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍ គឺ​លោក សុ​ភ័​ក្រ បាន​ចែករំលែក​ថា នៅ​ថ្ងៃ​កម្មវិធី​ចាប់​រង្វាន់​នោះ លោក​មិន​បានដឹង​ទេ មិនបាន​មើល​ការផ្សាយ​ផ្ទាល់​អ្វី​នោះទេ តែ​ថ្ងៃ​បន្ទាប់​ក្រុមការងារ​ធី​ផត ទំនាក់ទំនង​ទៅ ប្រាប់ថា លោក​មានសំណាង ឈ្នះ​លុយ​សុទ្ធ​ចំនួន ២ លាន​រៀល លោក​ក៏​បើកភ្នែក​ធំៗ ត្រេកអរ​យ៉ាងខ្លាំង ជាមួយ​ប្រពន្ធ និង​ទាក់ទង​ប្រាប់​បងប្អូន អបអរ​ពី​រឿងនេះ​ផងដែរ​។​

​នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​បានឈ្នះ​រង្វាន់ លោក​មិន​ធ្លាប់​ត្រូវ​រង្វាន់​អ្វី​ពី ផលិត​ណាមួយ​ពីមុន​ឡើយ លោក​មិន​នឹកស្មានថា លោក​អាចមាន​សំណាង​ឈ្នះ​រង្វាន់ ពី​ធី​ផត​នោះទេ លោក​មាន​សម្បក​ផលិតផល​ធី​ផត​ប្រហែល ៤​ពាន់​ទៅ​៥ ពាន់ ប្តូរ​បាន​ទឹកដោះគោ​ប្រហែល ៤​កេស​ជាង រួចហើយ​។​

​លោក​បាន​បញ្ជាក់ថាៈ លោក​ចាប់ផ្តើម​អាជីវ​កម្មនេះ ប្រហែល ២​ឆ្នាំកន្លះ​ហើយ និង​ចាប់​ផ្តើមឡើង គឺ​ជ្រើសរើស​ទឹកដោះគោ​ធី​ផត​តែម្តង មក​បង្កើន​រសជាតិ​ភេសជ្ជៈ កាន់តែ​ឈ្ងូ​យ​ឆ្ងាញ់​គ្រប់មុខ ដែល​លោក​ពេញចិត្ត​ទាំង​គុណភាព មិន​ផ្អែម​ខ្លាំង មិន​ខាប់​ពេក​ឬ​រាវ​ពេក និង​មានតម្លៃ​សមរម្យ ពិសេស​នោះ​គឺ​ប្រូ​ម៉ូ​សិន​ពិសេស​ឲ្យ​អតិថិជន ចំណេញ​ច្រើន ព្រោះ​បាន​យក​សម្បក​ផលិតផល​ប្តូរ​បាន​ទឹកដោះគោ​ផង បានដាក់​សម្បក ផ្សងសំណាង ត្រូវ​រង្វាន់​ពិតៗ​។ ធី​ផត ពិតជា​ធ្វើ​ឲ្យ​អាជីវកម្ម​លោក ដំណើរ​ការល្អ លក់ដាច់ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ដោយមាន​អ្នកទិញ​ច្រើន​គាំទ្រ​លើ​រសជាតិ​ភេសជ្ជៈ គាត់​ឈ្ងុយឆ្ងាញ់​។​

​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ធី​ផត តែងតែ​បង្កើត​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ ដើម្បី​អរគុណ និង​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ផលិតផល​ទឹកដោះគោ ធី​ផត កន្លងមកនេះ ។​

​ធី​ផត​យើងខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អតិថិជន​ទាំងអស់ នៅ​ទូទាំងប្រទេស ដែល​តែងតែ​គាំទ្រ​នូវ​ផលិតផល​របស់ ធី​ផត កន្លងមក ធី​ផត នឹង​ខិតខំ​ស្វែងរក​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ​ជូន​អតិថិជន​បន្តទៀត​៕/V​