​ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា និវត្តន៍​មកកាន់​មាតុប្រទេស​វិញ ប្រក​កប​ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​បំពេញ ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ និង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៅ​ប្រទេស​ទាំងពីរ ធ្វើឡើង​ក្នុង គោលបំណង​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន នីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ក៏ដូចជា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ឱ្យ​កាន់តែ​រឹងមាំ​ឡើង​៕/V​