​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​វីរៈ​កង​ទ​ព័ វីរៈ​នគរបាល​ដែល​ឈរជើង​ការពារ​ព្រំដែន​នៃ​កងពលធំ អន្តរាគមន៍​លេខ​៣ ទិស​ប្រាសាទព្រះវិហារ ព្រមទាំង​បាន​នាំយក​អំ ណោ​យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ប្រគល់ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​​បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ ពីស​ម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជូន​វីរៈ​កងទ័ព និង​វរៈ​នគរបាល​ការពារ​ព្រំដែន ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន ពី​គ្រួសារ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងរ​ហូត​ដល់​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ បូរណៈភាព​ទឹកដី និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​

​លោក​កើត ឆែ បន្តថា​៖ ក្រោម​ការដឹកនាំ​របស់​ស្ថា​និក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លះបង់ ប្រាជ្ញា​ស្មារតី និង​អាយុជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ មាតុភូមិ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត និង​ស្វែងរក​សន្តិភាព ជូន​ប្រទេសជាតិ និង​ប្រជាជន តាម​នយោបាយ​ឈ្នះ​ឈ្នះ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ជោគជ័យ​។​

​លោក​ឲ្យ​ដឹង​ទៀតថា​៖ ដោយសារ​តម្លៃ​នៃ​សន្តិភាព​នេះហើយ ទើប​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក៏ ដូច​នៅ​ទូទាំងប្រទេស មានការ​អភិវឌ្ឍន៍​រីកចំរើន គឺ​សមរភូមិ​មុខ ជា​អ្នកការពារ ឯ​សមរភូមិ​ក្រោយ​ជា​អ្នក​អភិវឌ្ឍន៍ ហើយ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ជួយឧបត្ថម្ភ​ដល់​បណ្តា​កងឯកភាព​ឈរជើង​ការពារ​ព្រំដែន​ទិស​ប្រាសាទព្រះវិហារ ជា​បន្តទៅទៀត​។

​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ​បាន​បង្កើត​អនុស្សារណៈ​ស្តីពី​ការចង​សម្ព​ន្ធ័​មេត្រីភាព​ជាមួយ​អង្គភាព​ជួរមុខ​ចំនួន​២​គឺ​៖ កងពលធំ​អន្តរា​គម​ន៏​លេខ​៣ ក្នុង​ខេត្តព្រះវិហារ និង កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ ចំណុះ​យោធភូមិភាគ​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង ក្នុង​ស្មារតី​សាមគ្គីភាព​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ ក៏ដូចជា​ការពង្រឹង​វប្បធម៌​ចែករំលែក​ផងដែរ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែងថា​៖ ទោះបី​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និង​កំពុង​បាន​ប្រែក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍​ជាមួយ​ប្រទេសជិតខាង​ក្តី​តែ​កង​ទ​ព័​យើង​មិនបាន​ធ្វេសប្រហែស និង​មើលស្រាល​សភាពការណ៍​នោះឡើយ គឺ​យើង​តែង​បាន​ពង្រឹងស្មារតី​ការពារ​បូរណៈភាព​ទឹកដី​មិនអោយ​សត្រូវ​ណា​មក​រំលោភបំពាន​បានឡើយ និង​ត្រៀមខ្លួន​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​ក្រុម​ជន​អគតិ​ណាមួយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្រី ឌឹ​ក ថ្លែង​ទៀតថា​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏ដូចជា​ការជួយ​ឧ​ប​ត្ថ​ម្ត​គាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលជា​អង្គភាព​សម្ព​ន្ធ័​ភាព​បានធ្វើ​ឲ្យ​ជីវភាព​កងទ័ព និង​គ្រួសារ​កងទ័ព​កាន់​តែមាន​ភាពល្អប្រសើរ​។​
​យើង​បាន​កសាង​ផ្លូវ​ជាច្រើន​ខ្សែ​ទៅកាន់​តំបន់​ព្រំដែន ដែល​ពីមុន​សូម្បីតែ​ដើរ​ក៏​ពិបាក​ផង ប៉ុន្តែ​ពេលនេះ​យើង​អាចធ្វើ​ដំណើរ​ដោយ​រថយន្ត​យ៉ាង​រលូន ។ ឯ​ប្រព​ន្ធ័​ទឹកស្អាត​ដែល​ជួប​ការលំបាក​កាលពី​ពេលមុន ឥឡូវនេះ​មានទឹក​ប្រើប្រាស់​ឡើងទៅ​ដល់​បន្ទាត់​ព្រំដែន​តែម្តង​។​

​ចំពោះ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​តាមរយៈ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​នាំយក​ទៅជូន​កងទ័ព​នា​ឧិ​កាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​រួម មាន​៖ សំរាប់​កងពលធំ​អន្តរា​គម​ន៏​លេខ​៣ នូវ​ថវិកា​ចំនួន​២០​លាន​រៀល​, មេបញ្ជាការ​កងពល​មួយរូប ថវិកា​ចំនួន​៤០​ម៉ឺន​រៀល មេបញ្ជាការ​ង​កងពល​២០​រូប ក្នុង​មួយរូប​ថវិកា​២០​ម៉ឺន​រៀល​, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការ​ង វរ​សេនា​តូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦​នាក់ ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​។ ព្រមទាំង នាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន ថវិកា​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល ។ សំភារៈ និង​គ្រឿងឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦​ពាន់​លីត្រ​, មី ៣០០​កេស , ទឹកបរិសុទ្ធ ១០០​កេស​, ទឹកស៊ីអ៊ីវ ២០០​យួរ​, ប្រេងឆា ១០០​កេស​, ត្រីខកំប៉ុង ១០០​កេស​, រថយន្ត​សង្គ្រោះ ចំនួន​មួយគ្រឿង​។​

​កងពលតូច​អន្តរាគមន៍​លេខ​៩ សំរាប់​កងពល ២០​លាន​រៀល និង​ផ្តល់​ថវិកា​ដល់​នាយ​ទា​ហ៊ាន និង​ពល​ទា​ហ៊ាន ជាច្រើន​រយ​នាក់​ទៀត​។ ជាមួយគ្នានេះ​ក៏បានផ្តល់ សំភារៈ និង​គ្រឿងឧបភោគ បរិភោគ មាន​៖ ប្រេងម៉ាស៊ូត ៦​ពាន់​លីត្រ​, មី​៥០០​កេស​, ទឹក​សុទ្ធ​៣០០​កេស​, ទឹកស៊ីអ៊ីវ​៦០០​យួរ​, ប្រេងឆា ១៦០​កេស​, ត្រីខ ១៦០​កេស​, ឧបត្ថម្ភ​រៀបចំ​ប្រព័ន្ធ​បណ្តាញ​បូមទឹក​នៅ​ចំណុច​ខ្ពស់​ជួរមុខ តំបន់​មុំ​៣ ចំនួន ២២.៩២៥​ដុល្លារ (​ពីរម៉ឺន ពីរពាន់ ប្រាំបួន​រយ ម្ភៃ​ប្រាំ​ដុល្លារ​)៕​