ប្រែ​សម្រួលៈ​បំណង​(ST)៖ មន្ត្រីសភា​កំពូល​ចិន​លោក លី ហ្សន​ស៊ូ​(Li Zhanshu)​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​ថា លោក​សង្ឃឹមថា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​កូរ៉េ​ខាងត្បូង​​អំពី​ខ្សែសង្វាក់​ផ្គត់ផ្គង់ បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​សភា​កូរ៉េខាងត្បូង​លោក គីម ជីន​-​ផ្យូ​( Kim Jin-pyo)​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក​លី​ក៏បាន​និយាយថា លោក​សង្ឃឹម​ថា​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កូរ៉េខាងត្បូង​មួយ​អាច​ត្រូវ​ពន្លឿ​ន និង​ថា​ការទាក់ទង​គ្នា​កាន់តែ​រឹងមាំ​វាមាន​សារសំខាន់​ចំ​ពេល​សភាពការណ៍​​នយោបាយ​អន្តរជាតិ​វិវត្តន៍​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​

​លោក​លី​គ្រោង​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​យូ​ន ស៊ុក​-​យ៉ូល​(Yoon Suk-yeol) ដែល​បាន​ស្វះស្វែង​ធានា​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ការជំរុញ​របស់​លោក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​​មួយ​សហរដ្ឋ​អាម៉េរិក​មិន​ជា​ការ​គំរាម​មួយ​ទេ​។​

​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​កំពុង​ព្យាយាយ​ធ្វើអោយ​មាន​តុល្យភាពរ​វាង​សម្ពន្ធភាព​របស់ខ្លួន​ជាមួយ​អាម៉េរិក​និង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ចិន ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កូរ៉េខាងត្បូង​ចំពេល​​មហាអំណាច​ទាំងពីរ​ប្រកួតប្រជែង​គ្នា​។​លោក​យូ​ន​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង តែ​នៅ​តែ​អះអាងថា​គ្មាន​វិធានការ​របស់​លោក​ណា​មួយ​​ផាត់​ចោល​ឬ​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទេ​៕

​មន្ត្រីសភា​កំពូល​ចិន​លោក លី ហ្សន​ស៊ូ (​ឆ្វេង​)​ជួប​ប្រធាន​សភា​កូរ៉េខាងត្បូង នៅ​ក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​១៦​កញ្ញា​