ដោយ​: ជា សីហ​:/​ភ្នំពេញ​:​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយនឹង លោក ដា​រ៉េ​ន តាង ( Daren Tang )​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំនួយ​គាំទ្រ​អភិវឌ្ឍន៍​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ក្រោម​អធិបតីភាព លោក​អ៊ុក ប្រជា អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា អមដោយ​អនុប្រធាន​ចំនួន ៣ រូប នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់ លោក ដា​រ៉េ​ន តាង និង​គណៈប្រតិភូ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ប្រព្រឹត្តិ​ទៅ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ នាទី​រួម​ខេត្តសៀមរាប​៕​