ដោយៈ សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រថយន្ត​និង​ម៉ូតូ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​នៅ​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូ​លេខ ៨០-៨១ ស្ថិតនៅ​ភូមិ​អូរ​តា​លោក ឃុំ​រម្យទម ស្រុក​រវៀង បាន​បុក​ទង្គិច​គ្នា​បណ្តាលឱ្យ​មនុស្ស ចំនួន​បីនាក់​បាត់បង់​ជីវិត​ភ្លាមៗ​និង​កុមារី​ពីរ​នាក់​ទៀត​រងរបួស​។​ករណីនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០២២​។​

​នគរបាល​ចរាច​ណ៍​ស្រុករ​វៀង​បានឱ្យដឹងថា រថយន្ត​និង​ម៉ូតូ​បាន​ដោយ​ធ្វើដំណើរ​ស្រប​ប​ទិស​គ្នា​។​ម៉ូតូ​ធ្វើដំណើរ​នៅ​​ខាងមុខ​រថយន្ត​ដោយមាន​អ្នកជិះ​ចំនួន​ប្រាំ​នាក់​។​ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ល អ អិ​ច​៣០០ ពណ៌​កា​មៃ​ពាក់​ផ្លាក លេខ​ព្រះវិហារ 2A-1415​។​មកដល់​កន្លែងកើតហេតុ​រថយន្ត​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ឳ​ពុក​ម្តាយ និង​កូនស្រី​ម្នាក់​ភ្លាមៗ​នៅ​នឹង​ង​កន្លែង​។ ចំណែក​កូនស្រី​ពីរ​នាក់​ទៀត​រងរបួស​។​

​សមត្ថកិច្ច​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត ឈ្មោះ អ៊ុង សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។ ពេល​កើតហេតុ សុភា មាន ស្ថានភាព​ស្រវឹង​។​អ្នក​បើកឡាន​ទីលំនៅ ភូមិរ​វៀង​ត្បូង ឃុំ​រុងរឿង ស្រុក​រវៀង ខេត្តព្រះវិហារ​។​ក្រោយ​បង្ក​គ្រោះ ថ្នាក់ ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​។​

​ចំណែកឯ​ភាគី​ម៉ូតូ​ជិះ​ម៉ូតូ​ពណ៌​គ្មាន​ផ្លាកលេខ​។​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ អេ​ត ថុ​ន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ ភូមិ​អូរ​តា​លោក ឃុំ​រមទម ស្រុក​រវៀង​(​ស្លាប់​)​។​អ្នករួមដំណើរ​ឈ្មោះ ហួរ សំ​អៀន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ជា​ប្រពន្ធ (​ស្លាប់​), ឈ្មោះ ថុ​ន សាលី ភេទ​ស្រី​ប្រាំបួន​ឆ្នាំ​(​ស្លាប់​), ឈ្មោះ ថុ​ន ថា​វ៉ាន់ ភេទ​ស្រី​អាយុ​បួន​ឆ្នាំ​(​របួស​)​និង​
​ហួរ តឿ ភេទ​ស្រី អាយុ​ពីរ​ឆ្នាំ​(​របួស​) ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារតែ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​និង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​អ្នករងរបួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មករា​ខេត្ត​។​ចំណែកឯ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​។​ចំណែក​សម្ភារ​:​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ សរន / V