ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​សម្រាប់​ព្រឹត្តិការណ៍​AFC U20 CHAMPIONSHIP 2023​នៅ​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន កាលពី​យប់​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២២​ម្សិលមិញ​នេះ​ក្រុមបាល់ទាត់​អាយុ​ក្រោម​២០​ឆ្នាំ​កម្ពុជា​ប្រកួត​ស្មើ​សិង្ហបូរី​១​ទល់​១ ។​

​សូមបញ្ជាក់ថា នេះ​ជាការ​ប្រកួត​លើក​ទី​២​របស់​ក្រុម​កម្ពុជា ដែល​ពីរ​ប្រកួត​នេះ​កម្ពុជា​រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រកួត​ស្មើ​សិង្ហបូរី ១​ទល់​១​និង​ចាញ់​លី​បង់​០​ទល់​១ ទាំង​មិន​អស់ចិត្ត​នោះ​។​
ពេលនេះ​កម្ពុជា​នៅសល់​តែមួយ​ប្រកួត​ទៀត​ជាមួយ​តា​ហ្ស៊ី​គី​ស្ថាន​ហើយ​មួយ​ប្រកួត​ចុងក្រោយ​ការប្រកួត​ជម្រុះ​នេះ​កម្ពុជា​ស្ថិតក្នុង​ពូ​ល​ជាមួយ​លី​បង់​,​សិង្ហបូរី​និង​តា​ហ្ស៊ី​គី​ស្ថាន​ដែលជា​ម្ចាស់ផ្ទះ​នេះ​សង្ឃឹមថា​កម្ពុជា​នឹង​ជួប​សំណាងល្អ​ទៅ​ចុះ​៕​សរន / N