ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧ ខែកញ្ញានេះតាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែល មានរយៈពេល ២១ នាទីបានចេញបញ្ជាដាច់ណាត់​ឱ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ឃុំ ភូមិ ស្នងការប៉ូលីសរាជ ធានីខេត្ត អធិកាប៉ូលីសស្រុក ខណ្ឌ និងមេប៉ុស្តិនៅតាមភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់​គ្រប់ប្រភេទ តាមតូបគុយ ទាវ ហាងការហ្វេផ្សេងៗ និងកន្លែងលេងល្បែងនៅតាម មូលដ្ឋានឲ្យអស់ពីមូលដ្ឋាន របស់ខ្លួន ។

 

នៅក្នុងសារពិសេសនេះបានបាញ់ឆ្ពោះទៅកាន់ អស់លោកជាអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ក៏ដូចជាមន្ត្រីនគរបាលជាតិនិងមន្ត្រីពាក់ព័ន្ធទាំងអស់និង បងប្អូនជនរួមជាតិខ្មែរ ។

សម្តេចតេជោបានលើកឡើងថាកាលពីសប្តាហ៍កន្លងទៅនេះនៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីសម្តេចបានចង្អុលបង្ហាញទៅឲ្យអភិបាលខេត្តរាជធានីបើកការបង្ក្រាបទៅលើ ល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំការងារនេះយ៉ាងសកម្ម ។ ហើយពីម្សិលមិញនេះសម្ដេច ក្រឡាហោម ស ខេង បានធ្វើសំណើមួយដើម្បីឲ្យសម្តេចចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដោយ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃធ្វើជាប្រធាន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ជារឿងគួរឲ្យសោកស្ដាយ ដែលយើងមានកិច្ចការជាច្រើនត្រូវធ្វើទាក់ទងជាមួយនឹងការទប់ស្កាត់ជំងឺ covid 19ក៏ដូចជាការប្រឹង ប្រែងទប់ស្កាត់នៅបញ្ហាទាក់ទងជាមួយនឹងសេដ្ឋកិច្ចដែលបង្ករឡើងដោយផលវិបាកពីខាងក្រៅទាក់ទងជាមួយនឹងអតិផរណាតែបែរជា ងយើងមករំខានដោយសារការ លេងល្បែងស៊ីសងទៅវិញ ។

សម្តេចតេជោយល់ថាល្បែងស៊ីសងវាមិនបានដាក់តាំងនៅលើមេឃនោះទេ វាមានទីតាំងនៅក្នុងខេត្ត ក្នុងស្រុក ក្នុងភូមិ ក្នុងឃុំវាស្ទើរតែមិនមានការចាំ បាច់ដើម្បីឲ្យមានអន្ត រាគមន៍ពីថ្នាក់ជាតិនោះទេ ។ប្រសិនបើជាអភិបាលខេត្តរាជធានីយកការទទួលខុសត្រូវដើម្បីបញ្ចេញកម្លាំងបង្ក្រាបមណ្ឌលដែលត្រូវធ្វើ ដែលលេងល្បែងទាំងនោះ។ក្រុមការងារ របស់ថ្នាក់ជាតិមិនអាចទៅគ្រប់ទីកន្លែងបាននោះទេ ។

សម្តេចតេជោបន្តថា៖«ទោះបីជាចាត់តាំង១០០ក្រុមទៀតក៏មិនគ្រប់គ្រាន់ផងដែរគឺត្រូវពឹងពាក់អាស្រ័យទៅលើមូលដ្ឋានទាំងស្រុង។បញ្ហាធ្វើបានឬមិនបានវាស្ថិតនៅចំណុះមន្ត្រីមូលដ្ឋាន។ក្នុងនោះមានប៉ុស្តិ៍នគរបាលនៅតាមភូមិនានាក៏ដូចជានគរបាលនៅតាមស្រុកនិងតាមខេត្តអាចធ្វើបាន។ពិព្រោះទីតាំងទាំងនោះស្ថិតនៅនឹងមូលដ្ឋាន។គឺអ្នកដែលគ្រប់គ្រងមូលដ្ឋាននោះជាអ្នកបានស្គាល់ច្បាស់នូវទីតាំងទាំងនោះអ្វីដែលនៅសល់ត្រង់ថាអស់លោកព្រមធ្វើឬមិនធ្វើតែប៉ុណ្ណោះ» ។

សម្តេចតេជោបន្តថា៖«វាគ្មានការចាំបាច់ដើម្បីរក្សាទុកនៅទីកន្លែងលេងល្បែងខុសច្បាប់សូម្បីតែហាងកាហ្វេឬក៏ហាងគុយទាវខ្លះក៏មានល្បែងបង្កប់នៅទីនោះដែលធ្វើឲ្យយុវជននិងមនុស្សមួយចំនួនញៀននិងល្បែងនោះតែម្ដងក្រោមហេតុផលផឹកកាហ្វេ ក្រោមហេតុផលទៅទទួលទានទីនេះ ទៅទទួលទាននោះ។ដូច្នេះវាគ្មានការលំបាកណាមួយដែលមករំខានដល់ថ្នាក់ជាតិដែលកំពុងតែធ្វើការខិតខំទៅលើបញ្ហាជាតិធំៗក្នុងពេលដែលអភិបាលខេត្ត អភិបាល រង អភិបាលស្រុក អភិបាលខណ្ឌដែលកន្លងមកនេះយើង បានបង្កើនកម្លាំងបន្ថែមដើម្បីឲ្យមូលដ្ឋានមានកម្លាំងធ្វើការគ្រប់គ្រាន់ »។

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដោយមឺងម៉ាត់បំផុតសូមឲ្យចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលានិងដាច់ណាត់បំផុត។ សម្តេចថ្លែងថា៖ «ខ្ញុំមិនស្ទាក់ស្ទើរជា មួយនឹងការដកចេញពីមុខតំណែងនៅអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុងឬ មន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។»

សម្តេចបន្តថាយើងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្ករឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ។ត្រូវតែម៉ឺងម៉ាត់ត្រូវតែដាច់ខាតវាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ។ក៏ប៉ុន្តែវាបណ្ដាលឲ្យមនុស្សជាច្រើនត្រូវខូចខាតដោយត្រូវលក់គោលក់ក្របីត្រូវលក់ដីធ្លីដើម្បីការជល់មាន់ រហូតដល់ប្រភេទជល់មាន់តាមអនឡាញឬក៏លេងតាម onlineភូមិខ្លះ ឃុំខ្លះ សារព័ត៌មានបានជួយចុះផ្សាយប៉ុន្តែអស់លោកមិនព្រមធ្វើ។ ជាពិសេសបណ្ដាអធិការស្រុកឬប៉ុស្តិ៍នគរបាលនៅតាមឃុំមិនព្រមអើពើបង្ក្រាប។«ខ្ញុំសូម បញ្ជាក់ទៅអស់លោកទីតាំងបនល្បែងទាំងឡាយដែលមានការធ្វើអាជីវកម្មដូចជាលក់គុយទាវ,ហាងកាហ្វេ,ប៉ុន្តែបង្កប់ដោយល្បែងចាំបាច់ត្រូវតែបិទចោលដោយមិនឲ្យប្រកបរបររកស៊ីតទៅទៀតទេត្រូវធ្វើវិធានការនេះឲ្យដាច់ណាត់បំផុត»។សម្តេចបន្តថា« ហើយវាគ្មានការចាំបាច់មករំខាននាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេប្រសិនជា អស់លោកអភិបាលខេត្ត អភិបាកស្រុក យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាពខេត្តដែលអាចបញ្ជាកម្លាំងនគលបាល អាវុធហត្ថកម្លាំងយោធានៅ តាមខេត្ត ថ្នាក់ស្រុក ថ្នាក់ខណ្ឌក៏ដូចគ្នា ។ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អស់លោកមិនព្រមធ្វើចំណោទនៅត្រង់ថាតើច្រវ៉ាចិញ្ចឹមឆ្តោរឬយ៉ាងណា ?»

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា៖«ខ្ញុំមិនយល់ស្របជាមួយនឹងអ្វីដែលបាននឹងកំពុងកើតហើយដែលមានស្ថានភាពគួរឲ្យស្អប់ខ្ពើម។ខ្ញុំសូមបញ្ជាក់ទៅកាន់អ្នករកស៊ីទាំងឡាយអ្នកបើកបន់ល្បែងទាំងឡាយប្រសិនជាចង់បន្តអាជីវកម្មកុំឲ្យបិទទ្វារសម្រាប់អាជីវកម្មរបស់ខ្លួនត្រូវដកចេញជាបន្ទាន់នៅល្បែងគ្រប់ប្រភេទដែលខុសច្បាប់ព្រោះមុខ របររបស់អ្នកតាមរយៈនៃការដាក់កម្រិតដកអាជ្ញាប័ណ្ណមិនឲ្យប្រកបរបររកស៊ីតទៅទៀតនេះមិនមែនជាបទបញ្ជាដើម្បីបំផ្លាញប្រជាពលរដ្ឋនោះទេ។តែជាបទបញ្ជាដើម្បីសេចក្តីសុខនិងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរចាញ់នៅក្នុងវង់ល្បែង និងដើម្បីកុំឲ្យមានការបែកបាក់ក្រុមគ្រួសារដោយសារការចាញ់ល្បែង ។ខ្ញុំសូមបញ្ជាក់សារជាថ្មី ខ្ញុំសូមឲ្យអភិបាលគណៈអភិបាលខេត្តគណៈអភិបាលស្រុកខណ្ឌក្រុងយកការទទួលខុសត្រូវដើម្បីពិនិត្យមើលអំពីបញ្ហានេះហើយត្រូវធ្វើឲ្យច្បាស់ត្រូវធ្វើឲ្យដិតដល់នៅក្នុងសេចក្តីសម្រេចក៏បានបញ្ជាក់ថាត្រូវរាយការណ៍ជូនសម្ដេចក្រឡា ហោមសខេ ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាបនិងស្នើសុំមតិដឹកនាំបន្ត ។»

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថានេះគឺជាកិច្ចការរបស់ថ្នាក់ជាតិដែលចេញជាគណៈកម្មការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក៏ប៉ុន្តែខ្ញុំគិតថាកម្លាំងមូលដ្ឋានគ្រប់គ្រាន់ដើម្បីនឹងធ្វើកិច្ចការងារនេះមុនពេលដែលក្រុមការងារថ្នាក់ជាតិចុះទៅដល់ត្រង់ថាអស់លោកធ្វើឬមិនធ្វើតែប៉ុណ្ណោះ ។ ហើយសូមបញ្ជាក់សារជាថ្មីៗជាមួយនឹងការដកចោលចេញពីមុខតំណែងជា អភិបាលខេត្ត ឬ អភិបាលស្រុក ឬ ខណ្ឌឬក៏ឋានៈនាយទាហាន នាយនគរបាល នាយអាវុធហត្ថ ចាប់ពីសក្តិ ៥ ឡើងលើខ្ញុំនឹងចេញអនុ ក្រឹត្យដើម្បីបញ្ចប់មុខតំណែងចោលតែម្ដង ។

សម្តេចតេជោបន្តថា«ខ្ញុំគិតថាកន្លែងលេងល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេទាំងកម្លាំងនគរបាល អាវុធហត្ថ ឬ មន្ត្រីរដ្ឋបាល ក៏ប៉ុន្តែវាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើតែប៉ុណ្ណោះ ឬ ក៏កន្លែងអស់នោះជាទីកន្លែងរកប្រាក់របស់អស់លោក ។ នេះជាចំណុចដែលខ្ញុំគួរតែនិយាយត្រង់ៗទៅកាន់អស់លោកតែម្ដង ។ ក៏សូមបញ្ជាក់សារជាថ្មីថាអ្នករកស៊ីទាំងឡាយដែលបង្កប់ល្បែងនៅទីនោះដោយខុសច្បាប់ត្រូវតែដកចេញជាបន្ទាន់បើមិនដូច្នេះនិងរងនៅទណ្ឌកម្មដោយមិនឲ្យប្រកបអាជីវកម្មតទៅទៀត។»

សម្តេចតេជោបញ្ជាក់ថា៖ការធ្វើនេះគឺដើម្បីសេចក្តីសុខទាំងអស់គ្នាដើម្បីភូមិឃុំមានសុវត្ថិភាពគោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺបាននិយាយច្បាស់អំពីបញ្ហាភូមិឃុំដែលគ្មានល្បែងស៊ីសង ប៉ុន្តែឥឡូវនេះភូមិឃុំរបស់យើងកំពុងមានល្បែងស៊ីសង បនល្បែងកន្លែងលេងល្បែងមិនស្ថិតនៅលើមេឃទេ។ វាស្ថិតនៅតាមភូមិនោះឯង។ដូច្នេះបើភូមិ មានល្បែងស៊ីសង,ឃុំក៏មានល្បែងស៊ីសង,ស្រុកក៏មានល្បែងស៊ីសង,ខេត្តក៏មានល្បែងស៊ីសងហើយប្រទេសទាំងមូលក៏មានល្បែងស៊ីសង។ ត្រូវចាប់ផ្ដើមយុទ្ធនាការបង្ក្រាបនៅល្បែងខុសច្បាប់គ្រប់ប្រភេទ,ត្រូវធ្វើគ្រប់ទីកន្លែងហើយធ្វើដូចភ្លៀងរលឹមមិនមែនធ្វើដោយឆក់កណ្ដៀត។ហើយសូមកុំឲ្យផ្ដល់ព័ត៌មានណាមួយទៅក្រុមអ្នកលេងល្បែង។គណៈកម្មការត្រូវធ្វើការស៊ើបអង្កេតនូវមន្ត្រីដែលទទួលបន្ទុកជាមួយនឹងបងល្បែងនេះតែម្តង ដើម្បីបញ្ជៀសនៅមហន្តរាយសម្រាប់ប្រជាពលរដ្ឋរបស់យើងដែលសព្វថ្ងៃកំពុងតែជួបការ អន្តរាយទៅលើកូនចៅឬក៏ប្ដីឬក៏ប្រពន្ធដែលកំពុង តែញៀណនិងបញ្ហាកន្ទុយលេខឡូតូ ឈ្លក់វង្វេង។

សម្តេចបន្តថាកន្ទុយលេខគេហាមលេងនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្តែកន្ទុយលេខនេះក៏វារីករាលដាខ្លាំងណាស់ដែរនិយាយរួមខ្ញុំប្រើពាក្យថាល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទត្រូវហាមលេង អាជ្ញាប័ណ្ណដែលឱ្យមានឆ្នោតគឺហាមផ្ដាច់មិនឱ្យមានលេងកន្ទុយលេខទេ ។ ក៏ប៉ុន្តែអស់លោកនៅតាមមូលដ្ឋានច្រើនតែនិយាយថាឆ្នោតវៀតណាម ឬ ឆ្នោតថៃនេះជាប្រភេទកន្ទុយលេខដែលនាំគ្នាចាក់ ។

សម្តេចបន្តថា«ខ្ញុំនៅតែបញ្ជាក់ចេញជាបទបញ្ជាហើយបទបញ្ជានេះគឺដាច់ណាត់ដោយខ្ញុំមិនញញើតនិងការប្រើប្រាស់នៅវិធានការច្បាប់និងរដ្ឋបាលដើម្បីអនុវត្តទៅលើមន្ត្រីដែលខុសៗឬមន្ត្រីដែលមិនព្រមធ្វើសកម្មភាពទាក់ទងទៅនឹងបនល្បែងខុសច្បាប់នៅក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវរបស់ខ្លួន។យើងប្រយុទ្ធជាមួយគ្រឿងញៀនយើងប្រយុទ្ធជាមួយនឹងការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងឧក្រិដ្ឋកម្មផ្សេងៗទៀត ។តែយើងត្រូវដឹងថាល្បែងស៊ីសងក៏ជាប្រភេទមួយដែលបង្កើតឡើងនៅអន្តរាយសម្រាប់ប្រជា ពលរដ្ឋដែលចាញល្បែងហើយបង្កើតទៅជាចោរលួចចោរប្លន់នៅតាមមូលដ្ឋាន។ខ្ញុំសុំបញ្ជាក់សារជាថ្មីត្រូវធ្វើឲ្យបានហើយធ្វើឲ្យប្រាកដប្រជានិងធ្វើឲ្យជាប់លាប់កុំធ្វើម្ដងម្កាហើយឱ្យវារស់ឡើងវិញ ។ ហើយក៏កុំពឹងពាក់ជ្រុលហួសមកលើថ្នាក់ជាតិដែលភារកិច្ចត្រូវបានប្រគល់ទៅឲ្យមូលដ្ឋានច្រើនណាស់មកហើយហេតុអ្វីបានជាមូលដ្ឋានត្រូវពឹងពាក់ថ្នាក់ ជាតិបង្ក្រាបរឿងនេះទៅវិញ ។»

សម្តេចតេជោបានបន្តថាថ្ងៃមុនខ្ញុំបាននិយាយច្បាស់ហើយក្នុងប្រជុំគណៈរដ្ឋមន្ត្រីនិងប្រព័ន្ធអនឡាញទៅតាមខេត្តក៏ដូចជាបណ្ដាអង្គភាពកងកម្លាំងប្រដាប់អាវុធដោយប្រើពាក្យបង្ក្រាប ឥឡូវយើងត្រូវតែបង្ក្រាប ។ មិនអាចឱបដៃឈរមើលនោះទេ ។ បញ្ចេញកម្លាំងដើម្បីធ្វើកិច្ចការងារនេះគ្មានអ្នកណាក្បាលរឹងដែលអាចប្រឈមនឹងវិធានការតឹង រឹងរបស់យើងបានទេ។ប្រសិនជាយើងមានចេតនាដើម្បីធ្វើពិតប្រាកដដោះស្រាយបញ្ហាពិតប្រាកដហើយខ្ញុំសុំឲ្យអស់លោកយកចិត្តទុកដាក់ធ្វើការងារនេះឲ្យខានតែបាន ។

សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងកុំចូលរួមលេងល្បែងដោយបោះបង់ចោលនូវល្បែងដើម្បីរក្សាប្រាក់កាសទ្រព្យសម្បត្តិរបស់យើងប្រសើរជាងយកវាទៅបោះចោលនៅក្នុងវង់ល្បែងហើយធ្វើឲ្យខ្លួនជំពាក់បំណុលគេលក់ទ្រព្យសម្បត្តិនិងក្លាយជាជនចំណាកស្រុកទៅកន្លែងផ្សេងទៀតនិងមានជម្លោះនៅក្នុងក្រុមគ្រួសារ។ឪពុកម្ដាយស្រស់ទឹកភ្នែកដោយសារកូនលេងល្បែង។ប្រពន្ធស្រក់ទឹកភ្នែកដោយសារប្ដីលេងល្បែង ។ប្តីស្រស់ទឹកភ្នែកដោយ សារប្រពន្ធលេងល្បែង ។ ដូចបទចម្រៀងមួយបទ មានចំណង ជើងថា”ផ្ញើប្រពន្ធនៅកាស៊ីណូ” មិនមែនបានសេចក្តីថាប្រពន្ធធ្វើការនៅកាស៊ីណូទេគឺមាន ន័យថាប្រពន្ធនៅលេងល្បែងក្នុងកាស៊ីណូតែម្ដង ដែលធ្វើឲ្យមានការបែកបាក់ក្នុង ក្រុមគ្រួសារនិងខាតបង់ទ្រព្យសម្បត្តិ ខូចខាតអនាគត និង ក្រុមគ្រួ សារកូនចៅនិងបែកបាក់ប្រពន្ធកូន ៕