ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទោះបីជា​ការប្រកួត​សងសឹក​លើក​ទី​បី​រវាង ជេន​ណា​ឌី ហ្គោឡូ​វ​គីន (Gennady Golovkin) និង កាណេ​ឡូ អាល់​វើ​រ៉េស (Canelo Álvarez) ត្រូវ​ចំណាយ​ពេល​បួន​ឆ្នាំ​ដើម្បី​កើត​ឡើង​ក៏​ដោយ ក៏ប៉ុន្តែ​ការប្រកួត​របស់​ពួកគេ​នៅ​យប់​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃអាទិត្យ​) គឺជា​ជំនួប​មិនអាច​ចៀ​សរួច និង​ចាំបាច់​។​

​នោះ​ក៏​ដោយសារ​តែ​ការជួបគ្នា​ពីរ​លើក​ដំបូង​រវាង​អ្នក​ប្រដាល់​មាន​ទេពកោសល្យ​អស្ចារ្យ​ទាំងពីរ​មិន​បាន​ដោះស្រាយ​ស្រាច់​បាច់​រវាង​គូប្រជែង​ដ៏​ល្អ​បំផុត​ទាំង​ពីរ​ក្នុង​សម័យកាល​នេះ​។​

​ការប្រកួត​ពីរ​លើក​ដំបូង​របស់​ពួកគេ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ និង​ការទទួល​ជ័យជម្នះ​ក្នុង​ការសម្រេចចិត្ត​ដ៏​ប្រកៀក​ប្រកិត​សម្រាប់​អាល់​វើ​រ៉េស ប៉ុន្តែ​អ្នក​សង្កេតការណ៍​ជាច្រើន​ជឿជាក់ថា ហ្គោឡូ​វ​គីន​​សម​នឹង​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​មួយ​ឬ​ទាំង​ពីរ​នោះ​។ នោះ​ហើយ​ជា​ចរិត​នៃ​កីឡា​ដែល​មិន​ច្បាស់លាស់​មួយ​នេះ ប៉ុន្តែ​សឹងតែ​គ្រប់​គ្នា​យល់​ស្រប​ថា​គ្មាន​អ្នក​ប្រដាល់​ណា​ម្នាក់​ពូកែ​ជាង​គ្នា​នោះ​ទេ​​ក្នុង​ការប្រកួត​សរុប ២៤ ទឹក​របស់​ពួកគេ​ជាមួយគ្នា​។​

​ហ្គោឡូ​វ​គីន​បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ថា “​យើង​មាន​ការប្រយុទ្ធ​ដ៏​អស្ចារ្យ​ចំនួន​ពីរ ហើយ​យើង​បាន​ចាប់ដៃ​គ្នា​។ ប៉ុន្តែ​យើង​នៅ​មាន​រឿង​ត្រូវ​ដោះស្រាយ​គ្នា​ទៀត មិនទាន់​ចប់​ទេ​”​។​

​ការប្រកួត​សងសឹក​នោះ​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន T-Mobile Arena ក្នុង​ទីក្រុង​ឡាសវេ​ហ្គាស កន្លែង​ដែល​ហ្វូង​មនុស្ស​នៅ​ម៉ិក​ស៊ិកនៅ​ទិវា​ឯករាជ្យ​ចុង​សប្តាហ៍​នេះ​សង្ឃឹម​ឃើញ​ការសម្រេចសេចក្តី​សមស្រប​ទៅ​នឹង​គីឡូ​ធ្ងន់​ទាំង​ពីរ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួកគេ​ជា​ដៃគូ​ប្រយុទ្ធ​ល្អ​បំផុត​នៅក្នុង​កីឡា​ប្រដាល់​។​

​ហ្គោឡូ​វ​គីន (៤២-១-១, ៣៧ KOs) គឺជា​កីឡាករ​ទម្ងន់​មធ្យម​លំដាប់​កំពូល​របស់​ពិភពលោក​សម្រាប់​ទសវត្សរ៍​កន្លងមក​នេះ ខណៈ​អាល់​វើ​រ៉េស (៥៧-២-២, ៣៩ KOs) គឺជា​ជើងឯក​ពិភពលោក​បួន​ស្ថាប័ន ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន និង មានកេរ្តិ៍ឈ្មោះ​ល្បី​សម្រាប់​ភាពក្លាហាន​ហ៊ាន​ប្រយុទ្ធ​នឹង​គូប្រជែង​គ្រប់​ប្រភេទ​ទម្ងន់​៕

​ហ្គោឡូ​វ​គីន និង អាល់​វើ​រ៉េស នឹង​សងសឹក​គ្នា​ជា​លើក​ទី​បី​នៅ​កីឡដ្ឋាន T-Mobile Arena ក្នុង​ទីក្រុង​ឡាសវេ​ហ្គាស នៅ​យប់​ថ្ងៃ​សៅរ៍​ម៉ោង​នៅ​អាម៉េរិក