ដោយៈ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ កម្មវិធី​បើក​និង​បិទ​វេទិកា​ផ្គូរ​ផ្គង រវាង​អ្នក​ផលិត និង អ្នកទិញ នៃ​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម ប្រកបដោយ​សុចរិត​ភាព និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក និង M/SMEs ដែលមាន​ផលិតផល​គ្រឿង​បរិភោគ និង សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ចំនួន ៣៥ មុខ ត្រូវបាន​បង្ហាញឡើង និង​មានការ​គាំទ្រ នៅ​ខេត្តបន្ទាយមានជ័យ​។​

​វេទិកា​នោះ ត្រូវបាន​ធ្វើឡើង ពី​ព្រឹក​ទល់​ល្ងាច នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​ធំ នៃ​សាលាខេត្ត​បន្ទាយមានជ័យ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ និង​ខេត្តបន្ទាយមានជ័យ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ រដ្ឋបាលខេត្ត អង្គការ OXFAM ក្រោម​ការឧបត្ថម្ភ​ដោយ ធនាគារ LOLC. អង្គការ​តម្លាភាព​កម្ពុ​ជា (Transparency International Cambodia) និង CAMBREW LTD ក្រោម​អធិបតី​លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាល​ស្តីទី ខេត្តបន្ទាយមានជ័យ លោក​បណ្ឌិត សួង ណ​យ អគ្គលេខាធិការរង នៃ​អគ្គលេខា​ធិ​ដ្ឋា​ន គណ​:​ក​ម្មា​ធិ​ការ​ជាតិ និង​ខេត្តបន្ទាយមានជ័យ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ព្រមទាំង​មានការ​ចូលរួម​ដោយ លោក សំ សុ​គុណ តំណាង​ធនាគារ LOLC. ប្រធាន អនុប្រធាន​មន្ទីរ ស្ថាប័ន អង្គភាព អភិបាល អភិបាលក្រុង​ស្រុក ម្ចាស់​អាជីវកម្ម សិប្បកម្ម​កសិកម្ម ផលិតករ​ជាច្រើន​នាក់​។​

​លោក លី សុវណ្ណ​រិ​ទ្ធ បាន​មានប្រសាសន៍ថាៈ កន្លងមក រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ ក៏ដូចជា គ្រប់​ស្រុក ក្រុង តែងតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រមូលផ្តុំ​រវាង អ្នក​ផលិត និង​អ្នកទិញ ឬ​អ្នកប្រើប្រាស់ ឱ្យបាន​ជួបគ្នា ឱ្យបាន​យល់ដឹង ពី​តម្រូវការ​នីមួយៗ រៀងៗ​ខ្លួន​។ ដូច្នេះហើយ ទើប​រដ្ឋបាលខេត្ត និង​អគ្គលេខា​ធិ​ដ្ឋា​ន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ និង​ខេត្តបន្ទាយមានជ័យ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ធ្វើ​កម្មវិធី​វេទិកា​នេះ វេទិកា​ផ្គូរ​ផ្គង​នេះ​ឡើង​បាន​ជួបគ្នា រវាង​អ្នក​ផលិត និង​អ្នកទិញ និង​អាច​បានបង្ហាញ​ពី ផលិតផល​របស់ខ្លួន ទៅកាន់​បងប្អូន​ដែល​ចូលរួម ។​

​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម ប្រកបដោយ​សុចរិត​ភាព និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក ជាក់ស្តែង ការដាក់​បង្ហាញ​ផលិតផល មាន​ចំនួន ៣៤ មុខ ដែល​ផលិតផល​ទាំងនោះ ជា​គ្រឿង​បរិភោគ ភាគច្រើន និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ត្រូវធ្វើ​បទ​បង្ហាញ​ពី​ម្ចាស់​ផ​លិ​ផល ដែល​កំពុង​ដាក់លក់​ក្នុង​ទីផ្សារ​។​

​លោក​បាន​បន្តថាៈ កន្លងមក រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក៍​ដូចជា គ្រប់​ស្រុក ក្រុង តែងតែ​ខិតខំ​ប្រឹងប្រែង​ប្រមូលផ្តុំ រវាង​អ្នក​ផលិត និង​អ្នកទិញ ឱ្យបាន​ជួបគ្នា ឱ្យដឹងពី តម្រូវការ​នីមួយៗ​របស់ខ្លួន ទើប​រៀបចំ​វេទិកា​ផ្គូរ​ផ្គង​នេះ​ឡើង ដើម្បី​ជួបពិភាក្សា រវាង​គ្នា និង​គ្នា និង​អាច​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន ទៅកាន់​បងប្អូន​ដែល​បាន​ចូលរួម​។​

​វេទិកា​នេះ អាចធ្វើ​ទៅបាន​ដោយមាន​ការជួយ​សម្រប​សម្រួល ពី​សំណាក់​លោក​បណ្ឌិត សួង ណ​យ អគ្គលេខាធិការរង នៃ​អគ្គលេខា​ធិ​ដ្ឋា​ន​គណៈកម្មាធិការ​ជាតិ និង​ខេត្តបន្ទាយមានជ័យ ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ និង​ដៃគូ​សហការ​មាន​ធនាគារ LOLC និង​អង្គការ OXFAM. លេខាធិការដ្ឋាន​ចលនា​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ដូចជា មន្ទីរ អង្គភាព ៦ ផ្សេងទៀត ១-​មន្ទីរ​ពាណិជ្ជកម្ម ២-​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៣-​មន្ទីរ​ទេសចរណ៍ ៤-​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ នាវ​នុ​វតន៍​និង​បច្ចេកវិទ្យា ៥-​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ និង​៦-​សភា​ពាណិជ​កម្ម​ខេត្ត ដែល​បាន​ខិតខំ​ស្វែងរក​ម្ចាស់​អាជីវកម្ម សិប្បកម្ម និង​កសិកម្ម ដើម្បី​ចូលរួម​ធ្វើ​បទ​បង្ហាញ បាន​ចំនួន ៣៥ ទីតាំង ក្នុងនោះ​មាន អ្នក​ផលិត​ចំនួន​១៨ ទីតាំង និង​អ្នកទិញ ចំនួន ១៧ ទីតាំង និង​មាន​ភ្ញៀវ ១០២ នាក់ ចូលរួម ។​

​លោក​បណ្ឌិត សួង ណ​យ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​មួយ បាន​និយាយថាៈ វេទិកា​ផ្គូរ​ផ្គង រវាង​អ្នក​ផលិត និង​អ្នកទិញ មាន​សារៈសំខាន់ ដោយ​ត្រូវ​បានដាក់​បង្ហាញ ជា​ផលិតផល​ក្នុងស្រុក ដែល​ត្រូវ​បានឱ្យ​ម្ចាស់​ផលិត បង្ហាញ​ឱ្យ​អ្នកទិញ​បានដឹង​ពី​តំលៃ​ទំនិញ​, គុណភាព សម្រាប់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ប្រកបដោយ​សុចរិត​ភាព និង​ទទួលបាន​ទីផ្សារ និង​មាន​គុណភាព សម្រាប់​អ្នកទិញ​ទៅ​បរិភោគ និង​ប្រើប្រាស់ និង​ចូលរួម​គាំទ្រ​ផលិត​ក្នុងស្រុក ។​

​លោក​បណ្ឌិត សួង ណ​យ បាន​បន្តថាៈ ក្នុង​ពិធី​នេះ ក៏មាន​សំណូមពរ​ជាច្រើន ដូចជា សិប្បករ ផលិតករ អាជីវករ ត្រូវ​រក្សា​សុជីវធម៌ គុណធម៌ សុច​រឹត​ភាព ក្នុងការ​ប្រក​បរបរ ផលិត លក់​ដួ​រ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ គោរព​ច្បាប់ និង​រក្សា​កេរ្តិ៍ឈ្មោះ​ផលិតផល ឬ​សេវា​ឱ្យបាន​យូរអង្វែង ។​

​ក្នុង​វេទិកា ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​កញ្ញា សរ សាន ប្រធាន​គម្រោង I-SME នៃ​អង្គការ OXFAM ស្តីពី​ការធ្វើ​អាជីវកម្ម ប្រកបដោយ​ការទទួលខុសត្រូវ​, លោក សំ សុ​គុណ តំណាង​ធនាគារ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី ស្តីពី​អ្នក​ជោគជ័យ ក្នុង​អាជីវកម្ម និង​ជីវិត ត្រូវតែ​ពូកែ​លើ​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​, តំណាង​អង្គការ​តម្លាភាព​កម្ពុជា ស្តីពី​ិ​ក្រមសីលធម៌​ធុរកិច្ច និង​ទំនួល​ខុសត្រូវ​សង្គម សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​របស់​អ្នក​ផលិត ចំនួន ១៨ ទីតាំង និង​អ្នកទិញ​ចំនួន ១៧ ទីតាំង ផងដែរ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​ហ្ស៊ូ​ម (Zoom) នាពេល​បិទ​វេទិកា​នេះ​ថាៈ :​ក្នុងនាម​រដ្ឋបាលខេត្ត លោក​មាន​មោទនភាព ដែល​បានទទួល​បានការ​សហកា​រ​រៀបចំ​វេទិកា​ផ្គូរ​ផ្គង រវាង​អ្នក​ផលិត និង​អ្នកទិញ នៃ​គម្រោង​អភិវឌ្ឍន៍​អាជីវកម្ម ប្រកបដោយ​សុចរិត​ភាព និង​ការទទួលបាន​ទីផ្សារ សម្រាប់​អ្នក​ផលិត​ក្នុងស្រុក និង M/SMEs ដែល​ជួយ​ឱ្យ​អ្នក​ផលិត និង​អ្នកប្រើប្រាស់ បានបង្ហាញ និង​គាំទ្រ​ផលិតផល​គ្រឿង​បរិភោគ និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដែលជា​ផលិតផល​ក្នុងស្រុក ក្នុង​ចលនា​ភូមិ​១ ផលិតផល​១ នេះ​ឡើង​ដ៏​ផុលផុស ។​

​លោក អ៊ុំ រាត្រី បាន​បន្តថាៈ រដ្ឋបាលខេត្ត ទទួល​ស្វាគមន៍ និង​គាំទ្រ​ឱ្យមាន​កម្មវិធី​បែបនេះ ប្រព្រឹត្តិ​ឡើង​ដ៏​សកម្ម​បន្តទៀត ក្នុងនោះ ក៏​គាំទ្រ​ឱ្យ​បញ្ចូល​សមាសភាព​ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា ក្នុង​គណៈកម្មការ​នៃ​ចលនា​ភូមិ​១ ផលិតផល​១ ដើម្បី​ជួយ ជំរុញ លើកទឹកចិត្ត និង​ការពារ​ដល់​ផលិតករ និង​អ្នកប្រើប្រាស់ ផលិតផល​ក្នុងស្រុក​៕ V / N