ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ធនាគារជាតិ នៃ​កម្ពុជា រួម​នឹង​ពុទ្ធបរិស័ទ​ជិត​-​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​៧ នៅ​វត្ត​បុ​ទុម​វ​តី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ

​នៅក្នុង​ឱកាស​នោ​លោក ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បាន​លើកឡើងថា​ព្រះពុទ្ធសាសនា នៅ​កម្ពុជា​អាច​រីកចម្រើន​ទៅបាន គឺ​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​។ ម្យ៉ាងទៀត សុខសន្តិភាព​នេះហើយ ទើប​ប្រជា​ពុទ្ធបរិស័ទ មានឱកាស​ប្រតិបត្តិ​ធម៌ ប្រារព្ធ​ពិធីបុណ្យ​ទាន​ដូច​វេលា​នេះ​ផងដែរ និង​បាន​ប្រកប​កិច្ច​ការរកស៊ី​ចិញ្ចឹមជីវិត និង​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យ​មានការ​រីកចម្រើន​។ ជាមួយគ្នានេះដែរ លោក ជា ចាន់តូ និង​លោកស្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក​លោកស្រី​ទាំងអស់​ដែលជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ធនាគារជាតិ​នៃ​កម្ពុជា រួម​ម​នឹង​ពុទ្ធបរិស័ទ​ជិត​-​ឆ្ងាយ បាន​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​វេន​ទី​៧​និង​បាន​ឧទ្ទិស កុសលផល​បុណ្យ​ដល់​បុព្វការី​ជន មាន​មាតា បិតា និង​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន ទៅ ព្រមទាំង​ដួងវិញាណ​ក្ខ័​ន្ធ​យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​កន្លងមក ។​

​សូមជម្រាបថា ពិធី​កាន់បិណ្ឌ​៧ នៅ​វត្ត​បុ​ទុម​វ​តី នេះ​លោក ជា ចាន់តូ និង​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ធនាគារជាតិ​នៃ​កម្ពុជា រួម​ម​នឹង​ពុទ្ធបរិស័ទ បាន​ប្រគេន​ទេយ្យវត្ថុ​គ្រឿង ឧបភោគ បរិភោគ និង​បច្ច័យ ដែល​ក្នុងនោះ​រួមមាន​៖ អង្ករ ១០​បាវ​, មី ១៨​កេស​, ស្ករស ៥​បាវ​, ទឹកដោះគោ ៥​កេស​, ទឹក​សុទ្ធ ៥​កេស​, វី​ស្លរ​១០​កេស​, ទឹកក្រូច ២៥​កេស​, ទឹក​ផ្លែឈើ ២៥​កេស​, ទឹកត្រី ១០​យួរ​, ទឹកស៊ីអ៊ីវ ១០​យួរ​, ត្រីខកំប៉ុង​៥​កេស​,​អំបិល​២០​គីឡូក្រាម​រួមទាំង​បច្ច័យ​ដែល​ទទួលបាន​សរុប​ចំនួន​៧១​លាន​៩២​ម៉ឺន​រៀល និង ១.៣៥០​ដុល្លារ​ដើម្បី​ជា​ចំណែក ក្នុងការ​បន្ត​កសាង​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​វត្ត​អារាម​នេះ​៕​សរន​​ / N

រូបថត លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ធនាគារជាតិ នៃ​កម្ពុជា រួម​នឹង​ពុទ្ធបរិស័ទ​ជិត​-​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​៧ នៅ​វត្ត​បុ​ទុម​វ​តី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​