ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានចេញ​សេចក្តី សម្រេច​បង្កើត​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែង​សុ​ី​សង ខុសច្បាប់ គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដូច​រាជធានី ខេត្ត ២៤ ទៀត​ដែរ ។​

​ការចេញលិខិត និង​ត្រៀម​អនុវត្ត​នេះ បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានផ្តល់​អនុសាសន៍ បញ្ជា ណែនាំ និង​បង្កើត​ក្រុមការងារ​បង្ក្រាប ការលេង​ល្បែង​សុ​ី​សង ខុសច្បាប់​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស លិខិត​បង្គាប់ការ ក្នុងការ​ចាត់តាំង​មន្ត្រី អនុវត្ត​បទបញ្ជា​នេះ​ជាបន្ទាន់ ។​

​នេះ​បើតាម​សេចក្តីសម្រេច​ស្តីពី​ការសម្រេច​បង្កើត​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែង​សុ​ី​សង ខុសច្បាប់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ លេខ​៦០១ /២២ សសរ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ ចុះហត្ថលេខា ដោយ​លោក អ៊ុំ រាត្រី អភិបាលខេត្ត ៕/V

ខ្លឹមសារ តួនាទី ភារកិច្ច និង​សមាសភាព ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែង​សុ​ី​សង ខុសច្បាប់ គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​នោះ មាន​ដូចខាងក្រោម​៖