ដោយៈទេពកង្រី/កំពង់ឆ្នាំង៖សិស្សានុសិស្សមកពីវិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំងចំនួន១០០នាក់និងក្រុមយុវជនគណបក្ស៦៩នាក់ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងព្រមទាំងអស់លោក លោកស្រីជាមន្រ្តីគណបក្សជាច្រើនរូប។ពិធីនេះបានប្រពឹត្តទៅកាលពីព្រឹកថ្ងៃទី១៧ខែកញ្ញា។

ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានថែ្លងអំណរគុណនិងផ្តាំផ្ញើអំពីការងារមួយចំនួនដល់ក្មួយៗដែលជាសមាជិកថ្មី៕សរន