ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ កញ្ញានេះ ក្នុងព្រឹត្តិការណ៍ AFC U20 Championship 2023 កម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមតាជីគីស្ថាន។ ការប្រកួត នឹងធ្វើនៅកីឡាដ្ឋាន Republican Central Stadium វេលាម៉ោង ១០ យប់។

សូមបញ្ជាក់ថា នេះជាការប្រកួតចុងក្រោយរបស់ក្រុមកម្ពុជា ។ កម្ពុជាស្ថិតនៅក្នុងពូលជាមួយក្រុមតាជីគីស្ថាន ដែលជាម្ចាស់ផ្ទះ ក្រុមលីបង់ និងសឹង្ហបូរី។

កម្ពុជា បានឆ្លងកាត់ ២ប្រកួតរួចហើយ ដែលក្នុងការប្រកួតដំបូង កម្ពុជាចាញ់លីបង់ ០ទល់១ ទាំងមិនអស់ចិត្ត ការប្រកួតទី២ ស្មើសឹង្ហបូរី ១ទល់១ និងនេះជាការប្រកួតទី៣ហើយ ក៏ជាការប្រកួតចុងក្រោយដែរ ។ សង្ឃឹមថា ការប្រកួត យប់នេះ កម្ពុជា នឹងធ្វើបានល្អជាមិនខាន៕/V