​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ បុរស​វៀតណាម​ម្នាក់​នៅក្នុង​ខេត្ត​ឡុង​អាន​(Long An)​ភាគខាងត្បូង ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​លួច​នាំ​ចូល​កាំភ្លើងខ្លី​ពីរ​ដើម​កាត់​តាម​ព្រំដែន​​ទៅ​ពី​កម្ពុជា នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​វ៉េ​អិន​អិច​ស្ព្រេ​ស​កាលពី​ថ្ងៃអាទិត្យ​។​

​ង្វៀង វ៉ាន់ ធឿង​(Nguyen Van Thuong) អាយុ​៣១​ឆ្នាំ ត្រូវបាន​រកឃើញ​ថា​មាន​កាំភ្លើង​K59​ពីរ​ដើម​ពេល​ខ្លួន​ឆ្លងកាត់​ព្រំដែន​កាលពី​រសៀល​ថ្ងៃ​សុក្រ​ក្នុងស្រុ​កឌឹក វ៉េ​។​ឆ្មាំ​ព្រំដែន​ឡុង​អាន​សហ​​ការ​ជាមួយ​មន្ត្រី​គយ បាន​ឆែក​មើល​វ៉ា​លី​ស​របស់​ធឿង​និង​បាន​ឃើញ​កាំភ្លើង ជា​មួយ​គ្រាប់​ចំនួន​២៥​។

​ង្វៀង វ៉ាន់ ធឿង​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​

​ឡុង​អានមាន​ព្រំដែន​ប្រវែង​១៣៤​គីឡូម៉ែត្រ​ជាប់​ខេត្ត​ស្វា​រៀង​និង​ព្រៃវែង​របស់​កម្ពុជា ។​ចាប់តាំងពី​ដើមឆ្នាំ​នេះ អាជ្ញាធរ​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង​៣០​នាក់​ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​៕