ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក លី កុសលប្រធានសហព័ន្ធកឡាវាយសីកម្ពុជាបានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២(Shuttle Time Cambodia 2022)នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣មុនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយសីកម្ពុជាលោកឧត្តមសេនីយ៍ទោ ជាម សុភា បាន ឲ្យដឹងថាវគ្គកីឡាវាយសីជូនដល់សិក្ខាកាមជាគ្រូតាមបណ្តាក្លិបនិងគ្រូអប់រំកាយនិងកីឡាមកពីបណ្តាគ្រឹះស្ថានសិក្សាហើយឆ្នាំនេះ ដែលមានចំនួន សរុបចំនួន៣១នាក់ នារី៧នាក់ មកពីសម្ព័ន្ធក្លឹបវាយសីនិងសាលាសរុបចំនួន៧បានមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលមានរយៈពេល៤ថ្ងៃជាវគ្គហ្វឹកហ្វឺនបំប៉នជំនាញ និងបណ្ដុះចំណង់ និស្ស័យកីឡាវាយសី រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាវាយសីអាស៊ី (BA) និងសហព័ន្ធកីឡាវាយសីពិភពលោក ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២ដើម្បីចែករម្លែកបទពិសោធន៍ពីជំនាញវាយសីកម្រិតអន្តរជាតិជូនដល់លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡាកម្ពុជាឲ្យជ្រួតជ្រាបកាន់តែស៊ីជម្រៅនិងបណ្ដុះចំណង់លេងកីឡាវាយសីជូនដល់ សិស្សានុសិស្ស។ការសិក្សានេះទោះបីមានរយៈពេលខ្លីក៏ពិតមែន តែក៏មានពេលវេលាដើម្បីផ្សារភ្ជាប់មេរៀនក្នុងថា្នក់ជាមួយនឹងការចុះអនុវត្តផ្ទាល់នៅតាមសាលាចំនួន២ទៅតាមកម្មវិធីរបស់ លោកគ្រូSambenthan Sivaperumal ដែលជាគ្រូឧទ្ទេស។

លោកបន្តថាសិក្ខាកាមនិងគណៈគ្រប់គ្រងវគ្គដែលបានលះបង់ពេលវេលាដ៏មានតម្លៃឆ្លៀតឱកាសមកចូលរួមដោយពុំបានគិតពីការលំបាកនឿយហត់ខិតខំក្រេបជញ្ជក់នូវការសិក្សា ដោយស្មារតីឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវខ្ពស់។ នេះជាថ្នាលបណ្តុះ ថ្មីមួយទៀត ទើបបានចាប់ផ្ដើមជូនដល់គ្រូកីឡាវាយសី ដែលអញ្ជើញមកពីបណ្តាក្លឹប សមាគម សាលារៀន។

លោកSambenthanSivaperumalជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់របស់សហព័ន្ធអាស៊ីដែលមកពីប្រទេសម៉ាឡេស៊ី។លោកជាគ្រូជាមានបទពិសោធន៍យ៉ាងច្បាស់លាស់ពីជំនាញវាយសីហើយបានឆ្លងកាត់ការបង្រៀននិងបណ្ដុះបណ្ដាលក្នុងប្រទេសជាច្រើនទៀតផង។

មុនមកកាន់ទីនេះលោកទើបបានបញ្ចប់ការបណ្តុះបណ្តាលនៅក្រុងវៀងច័ន្ទប្រទេសឡាវ។លោកធ្លាប់មកកម្ពុជាជាច្រើនដងហើយផ្តល់នូវបទពិសោធន៍ល្អៗដល់សិក្ខាកាមកម្ពុជាបានជាច្រើនរូប៕srn