ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាបានប្រារពកម្មវិធីខួបកំណើតការ៉ាតេលោកគ្រូឡាចចន្ទ័សុវណ្ណនិងប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី២០និងទី២១របស់សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានៅក្លិបសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។

លោក ឡាច ច័ន្ទរិទ្ធី ប្រធានសម្ពន័្ធអ្នកស្រឡាញ់ការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃនេះសម្ពន័្ធអ្នកស្រឡាញ់ការ៉ាតេកម្ពុជារៀបចំកម្មវិធីចំនួន២។គឺទី១ខួបកំណើតការ៉ាតេថ្ងៃទី២០ កញ្ញា ១៩៨៣ ថ្ងៃទី២០ កញ្ញា ២០២២ជាខួប៣៩ ឆ្នាំ នៃថ្ងៃកំណើតសមាគមកីឡាការ៉ាតេ លោកគ្រូឡាច ចន្ទ័សុវណ្ណនិងក្លិបកីឡាការ៉ាតេសុរិយាដើម្បីបង្ហាញឲ្យសិស្សកីឡាការ៉ាតេបានស្គាល់ចាស់ទុំនៃកីឡាការ៉ាតេ ។
ចំណែកកម្មវិធីទី២នោះគឺការប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី២០និងទី២១ចាប់ពី១ដាន់ដល់៦ដាន់ដែលមកក្លិបកីឡាការ៉ាតេជាច្រើនដូចជាក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ ក្លិបកីឡាការ៉ាតេមិត្តប៉ូលីស ក្លិបកីឡាការ៉ាតេសេះស និងសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាជាដើម។
លោក ឡាច ច័ន្ទរិទ្ធី បានបន្ថែមទៀតថាក្នុងនោះក៏មានរៀបចំកម្មវិធីប្រគល់ខ្សែក្រវាត់ដល់សិស្សនៅសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាជាង៣០នាក់បន្ទាប់ពីពួកគេបានធ្វើតេស្តចប់ជាស្ថាពរហើយនោះ៕សរន