រដ្ឋបាលស្រុកមង្គលបូរីនៅល្ងាច ថ្ងៃ១៨ ខែកញ្ញាឆ្នាំ២០២២នេះបានជូនដំណឹង ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយមាត់ស្ទឹងមង្គលបូរីឱ្យមានការប្រុងខណៈពិនិត្យស្ថានភាពជាក់ស្តែងឃើញថាទឹកកំពុងធ្លាក់ពីស្រុកបវេល នៃខេត្តបាត់ដំបង ធ្លាក់ពីស្រុកម៉ាឡៃព្រមទាំងភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកស្ទឹងហក់ ឡើងយ៉ាងគំហុកនៅឃុំសឿនិងឃុំដទៃទៀតនៅបណ្តោយដងស្ទឹងមង្គលបូរី ។នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីឱ្យដឹងនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញានេះ