​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រញ្ជួយ​ដី​ខ្លាំង​មួយ​បានធ្វើអោយ​កក្រើក​រញ្ជួយ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា ដោយ​វាបានរំលំ​អាគារ​កំពស់​បី​ជាន់​មួយ​ដោយ​បាន​បណ្តាលអោយ​ជាប់​មនុស្ស​នៅក្នុង​នោះ​​បួន​នាក់​ជា​បណ្តោះអាសន្ន ជាប់​អ្នកទេសចរ​ប្រមាណ​៤០០​នាក់​នៅ​ជើងភ្នំ​មួយ និង​រុញ​ទម្លាក់​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ចេញពី​ផ្លូវ​របស់​វា​។​

​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ប្រាំបួន​នាក់​រងរបួស​តិចតួច នេះ​បើ​តាម​មជ្ឈមណ្ឌល​ប្រតិបត្តិការ​គ្រាអាសន្ន​តៃវ៉ាន់​។​

​រញ្ជួយ​កំលាំង​៦,៨​រិ​ច្ឆ​ទ័​រស្ថិត​ចំណោម​រញ្ជួយ​ជាច្រើន​ដែល​បាន​អង្រួន​ឆ្នេរ​ភាគ​អាគ្នេយ៍​របស់​កោះ​ចាប់តាំងពី​ល្ងាច​ថ្ងៃ​សៅរ៍​ពេល​ដែល​រញ្ជួយ​កំលាំង​៦,៤​រិ​ច្ឆ​ទ័របាន​វាយ​ប្រហារតំប​ន់​ដដែល​នេះ​។​កន្លែង​ដែល​រង​ការខូចខាត​ខ្លាំង​បំផុត​ទំនងជា​នៅ​ទីប្រជុំជន ឈី​សាង​(Chishang)​។​នៅ​ទីប្រជុំជន​យូ​លី​(Yuli)​ក្បែរ​នោះ​កម្មករ​រោងចក្រ​ស៊ីម៉ង់ត៍​ម្នាក់​បាន​ស្លាប់​និង​អាគារ​កំពស់​បី​ជាន់​មួយ​ដែល​មាន​ហាង​7-11​នៅ​​ខាងក្រោម​ហើយ​អាគារ​ស្នាក់​នៅ​នៅ​ខាងលើ បាន​ដួលរលំ​។​

​ម្ចាស់​អាគារ​អាយុ​៧០​ឆ្នាំ​និង​ប្រពន្ធ​គាត់​ត្រូវ​បាន​ជួយ​សង្គ្រោះ​មុន តែ​វា​ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​អាច​ជួយ​ស្ត្រី​អាយុ​៣៩​ឆ្នាំ​ម្នាក់​និង​កូនស្រី​អាយុ​៥​ឆ្នាំ​របស់​គាត់ ដែល​ជា​ប់ក្នុង​អាគារ​រលំ​បាក់​នេះ​។​

​រូបភាព​ផ្តល់​នាយកដ្ឋាន​អគ្គិភ័យ​បង្ហាញ​បុគ្គលិក​អគ្គិភ័យ​ស្វែងរក​និង​សង្គ្រោះ​អ្នក​ដែល​ជាប់​ក្នុង​អាគារ​ដែល​បាក់​ក្រោយ​រញ្ជួយ​ដី​នៅក្នុង​ទីប្រជុំជន​យូ​លី នៅ​តៃវ៉ាន់​ខាងកើត​កាលពី​ថ្ងៃ​១៨​កញ្ញា​
​រូបភាព​បង្ហាញ​ក្មេងស្រី​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ​នៅក្នុង​ទីប្រជុំជន​យូ​លី​

​ផ្ទះ​ប្រមាណ​៧.០០០​ត្រូវបាន​រាយការណ៍​ថា​គ្មាន​ចរន្តអគ្គិសនី​ប្រើ​នៅ​ទីប្រជុំជន​យូ​លី និង​បំពង់​បង្ហូរទឹក​ក៏​ខូច​។​ធ្នើ​និង​ឧបករណ៍​តន្ត្រី​បានរ​លំ​និង​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​ព្រះវិហារ​មួយ ហើយ​មាន​ស្នាម​ប្រេះ​​ដ៏​វែង​នៅ​ពិ​ដាន​។​នៅ​ខាងក្រៅ ផ្លូវថ្នល់​បាន​ប្រេះ​ហែក​ចេញ​ជា​រង្វះ​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​និង​បុគ្គលិក​អគ្គិភ័យ​បាន​រួសរាន់​ទៅកាន់​ស្ពាន​អាកាសដែលរ​លំបាក់​មួយ​ទៅ​លើ​ផ្លូវ​មួយ​នៅក្នុង​ទីប្រជុំ​ដដែល​។​មនុស្ស​បីនាក់​និង​រថយន្ត​មួយ​ក៏​បាន​ធ្លាក់​ជាមួយ​នឹង​ស្ពាន​។​

​ក្នុង​ទីប្រជុំជន​យូ​លី​ដដែល ការបា​ក់ដី​មួយ​បាន​បណ្តាល​អោយ​ជាប់​អ្នកទេសចរ​ប្រមាណ​៤០០​នាក់​នៅលើ​ភ្នំ​មួយ​។​

​កំលាំង​រញ្ជួយ​អាច​អោយ​គេ​ដឹង​ទៅ​ដល់​ចុង​ខាងជើង​កោះ​និង​ក្រុង​តៃប៉ិ​។​នៅ​ទីក្រុង​តាវ​យួន​(Taoyuan)​នៅ​ខាងលិច​ក្រុង​តៃប៉ិ និង​នៅ​ចម្ងាយ​២១០​គីឡូម៉ែត្រ​ពី​ស្នូល​រញ្ជួយ បុរស​ម្នាក់​បាន​រងរ​បួស​ដោយ​​ការបាក់​ពិ​ដាន​ធ្លាក់​ត្រូវ​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​នៅតាម​បណ្តា​កោះ​ជប៉ុន​ភាគខាងត្បូង​ក្បែរ​តៃវ៉ាន់ តែ​ក្រោយមក​បាន​ដកចេញ​វិញ​៕