​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​២៧​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​រថយន្តក្រុងមួយ​នៅ​ចិន​ភាគ​និរតី​កាលពី​ថ្ងៃអាទិត្យ ដែល​អាច​ចាត់ទុកថា​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ស្លាប់​មនុស្ស​តែ​មួយ​​លើក​ច្រើន​បំផុត​នៅ​ចិន​ក្នុងឆ្នាំនេះ​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ក្នុង​ខេត្ត​ហ្គី​ហ្ស៊ូ​(Guizhou)​នៅ​ពេល​រថយន្ត​ដែល​ដឹក​មនុស្ស​៤៧​នាក់​ក្រឡាប់ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​។​

​បើ​តាម​សារព័ត៌មាន​scmp រថយន្ត​បាន​ចេញដំណើរ​ពី​ទីក្រុង​ហ្គី​យ៉ាង​(Guiyang)​ដោយ​ដឹក​មនុស្ស​ទៅ​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក ជាហេតុ​នាំ​អោយ​មាន​ការ​បញ្ចេញ​មតិ​ទាំង​ខឹងសម្បារ​ចំពោះ​វិធានកា​រទប់​​ស្កាត់​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ទីក្រុង​នេះ​។​

​ប៉ូលិស​បាន​អោយ​ដឹង​ទៀត​ថា អ្នកដំណើរ​នៅ​សេសសល់​២០​នាក់​ទៀត​បាន​រងរបួស​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​តំបន់​គៀន​ណាន​(Qiannan) ជា​ផ្នែក​ជនបទ​ក្រីក្រ​មួយ​នៃ​ខេត្ត​ហ្គី​ហ្ស៊ូ ជា​ជម្រក​ក្រុម​ជនជាតិភាគតិច​ជាច្រើន​។​

​ប៉ូលិស​មិន​បាន​បញ្ជាក់​ស្ថានភាព​របស់​អ្នកដំណើរ​នៅ​មុន​កើតហេតុ​ទេ តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​និយាយថា ពួកគេ​សុទ្ធតែ​ជា​អ្នក​ប៉ះពាល់​អ្នក​កើតកូ​វីដ​១៩​និង​កំពុង​ត្រូវ​ដឹក​ចេញពី​ទីក្រុង​ហ្គី​យ៉ាង​​ទៅ​កាន់​មណ្ឌល​ចត្តា​ឡីស័​កមួយ​។​

​ក្នុងពេល​ជាមួយគ្នា​លេខា​បក្ស​ខេត្ត​និង​អភិបាល​ក្រុងហ្គី​យ៉ាង បាន​បញ្ជា​អោយ​បើក​ការស៊ើបអង្កេត​និង​ដាក់ទោស​អ្នកទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​នេះ​៕

​រថយន្តក្រុង​ក្រឡាប់​កំពិត​ដំបូល​បណ្តាលអោយ​ស្លាប់​ម​នុស្ស​២៧​នាក់​និង​២០​នាក់​ទៀត​របួស​

​រថយន្តក្រុង​ដឹក​អ្នក​ប៉ះពាល់​អ្នក​កើតកូ​វីដ​ទៅ​កាន់​មណ្ឌល​