​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិន បាន​គោរព​នៅមុខ​មឈូស​របស់​ម្ចាស់​ក្សត្រិយ៍​អេ​លីហ្សា​បេ​ត​ទី​២​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា​ខណៈ​ប៉ូលិស​រាប់ពាន់នាក់​​ទាហាន​អង់គ្លេស​រាប់រយ​នាក់ និង​ក្រុមមន្ត្រី​កំពុង​រៀបចំ​ការត្រៀមខ្លួន​ចុង​ក្រោយ​សម្រាប់​ពិធី​បុណ្យសព​របស់​ព្រះមហាក្សត្រី​យានី​នៅ​ថ្ងៃ​ចន្ទជា​ការ​បង្ហាញការ​កាន់ទុក្ខ​ថ្នាក់ជាតិ​ដ៏​អស្ចារ្យ ដែល​នឹង​ក្លាយ​​ជា​ការជួបជុំ​ដ៏​ធំ​បំផុត​ផង​ដែរ​របស់​មេដឹកនាំ​ពិភពលោក​ជា​ច្រើន​ឆ្នាំ​មកនេះ​។​

​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​បាន​ឈរ​ទ្រឹង​ស្ងៀមស្ងាត់​មួយ​នាទី​នៅ​ម៉ោង ៨ យប់​ក្នុងការ​រំលឹក​ដល់​ព្រះ​មហាក្សត្រិយ៍​តែ​មួយ​អង្គ​គត់ ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​បាន​ស្គាល់​។ នៅ​សាល​វេស​មីន​ស្ទើ (Westminster Hall) ជា​កន្លែង​ដែល​ព្រះ​មហាក្សត្រិយានី​កំពុង​តម្កល់ ហ្វូង​មហាជន​ដែល​ចូលរួម​កាន់ទុក្ខ​ឥតឈប់ឈរ បាន​ឈរ​ធ្មឹង​៦០ វិនាទី​ខណៈ​មនុស្ស​សង្កេតមើល​នាទី​នៃ​ការឆ្លុះបញ្ចាំង​ក្នុង​​ភាព​ស្ងៀមស្ងាត់​។​

​នៅ​ប្រាសាទ​វីន​ស័រ (Windsor) ជា​កន្លែង​ដែល​ព្រះ​មហាក្សត្រិយានី​នឹងត្រូវ​បញ្ចុះ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​បន្ទាប់ពី​ពិធី​បុណ្យសព​របស់​ទ្រង់​នៅ​វេស​មីន​ស្ទើ​ភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​ខណៈ​ហ្វូងមនុស្ស​​រក្សា​ភាពស្ងប់ស្ងាត់​សម្រាប់​ពេល​នៃ​ការឆ្លុះបញ្ចាំង​។ អ្នកខ្លះ​បាន​រៀបចំ​បោះជំរំ​និង​កៅអី​តូចៗ​នៅ​ខាងក្រៅ​ប្រាសាទ​វីន​ស័រ ជាមួយ​គម្រោង​ចំណាយ​ពេល​មួយ​យប់​នៅ​ទីនោះ​ដើម្បី​កក់​កន្លែង​ល្អ​បំផុត​​ដើម្បី​មើល​ការ​ដង្ហែ​មឈូស​របស់​ព្រះ​មហាក្សត្រិយានី​។​

​លោកស្រី ហ្វ្រេត ស្វ៊ី​នី (Fred Sweeney) អាយុ ៥២ ឆ្នាំ ដែល​បាន​រៀបចំ​កន្លែង​របស់​គាត់​ជាមួយនឹង​ទង់​សហភាព​ចំនួន​ពីរ​នៅលើ​បង្គោល​ទង់ជាតិ​ដ៏​ធំ បាន​និយាយថា “​មែនហើយ​វា​គ្រាន់​តែ​មួយ​​យប់​និង​មួយ​ថ្ងៃ​នៃ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​។ អ្នក​ដឹង​ទេ ស្តេច​អេ​លីហ្សា​បេ​ត​បាន​ផ្តល់​ឱ្យ​យើង ៧០ ឆ្នាំ​។ ដូច្នេះ​រឿង​សេសសល់​ទៀត មិនមាន​អ្វី​ត្រូវ​ស្នើ​សុំ​ច្រើន​ទេ​មែន​ទេ​?”​។​

​លោកបៃ​ដិ​ន​និង​ជំទាវ​ទី​មួយ​ជី​ល បៃ​ដិនបាន​ស្ថិតក្នុង​ចំណោម​អ្នក​កាន់ទុក្ខ​រាប់ពាន់នាក់ រាប់​ចាប់ពី​អ្នកស្រុក​និង​អ្នកទេសចរ​រហូតដល់​ស្តេច​និង​មេដឹកនាំ​ពិភពលោក ដែល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​។ លោក​ប្រធានាធិបតី​បាន​ធ្វើ​ដៃ​ជា​សញ្ញា​ឈើឆ្កាង ហើយ​ដាក់​ដៃ​របស់​គាត់​លើ​បេះដូង​របស់គាត់ នៅពេល​ដែល​គាត់​ឈរ​យ៉ាង​ស្ងៀមស្ងាត់​នៅក្បែរ​មឈូស​ក្នុង​សាល​ដែលមាន​អាយុកាល​ជាង ៩០០ ឆ្នាំ​ជាមួយនឹង​ភរិយា​របស់​គាត់ និង​ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោកស្រី ជែន ហាត​លី (Jane Hartley)​។​

​បន្ទាប់មក លោកបៃ​ដិនបាន​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែកទុក្ខ​ផ្លូវការ ហើយ​បាន​ចូលរួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​រាជវាំង​បាក់​ឃី​ង​ហែម (Buckingham)​ដែល​រៀបចំ​ដោយ​​ស្តេច​ឆាល​ទី​បី​។ គាត់​គឺជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម ៥០០ នាក់​នៃ​មេដឹកនាំ​និង​រាជវង្ស​លើ​ពិភពលោក ដែល​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​របស់​ព្រះ​មហាក្សត្រិយានី​នៅ​ថ្ងៃ​ចន្ទ​នេះ រួមជាមួយ​នឹង​ឥស្សរជន អ្នកនយោបាយ អតីតយុទ្ធជន​យោធា និង​បុគ្គលិក​សប្បុរសធម៌​អង់គ្លេស​រាប់រយ​នាក់​៕

លោកបៃ​ដិន​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​