​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅសល់​ត្រឹមតែ​១​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ នឹង​ឈានដល់​ថ្ងៃ ប្រកួត​មិត្តភាព រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា U23 ទល់នឹង​ក្រុម​ជម្រើសជាតិ​ជប៉ុន U23 ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​អ្នកគាំទ្រ​បាល់ទាត់ អា​ចរក​ជាវ​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​មិត្តភាព​អន្តរជាតិ​របស់ ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ឈុត​ធំ និង​ឈុត​អាយុ​ក្រោម​២៣​ឆ្នាំ បាន​ដោយផ្ទាល់ នៅតាម​ទី​
​តាំង​ចំនួន ៦ ដូចខាងក្រោម​៖
– The Blue Sports Center
– ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (​ច្រក​ទ្វារធំ​)
– ហាង​កីឡា Double H Sport – កីឡដ្ឋាន​ក្លិប​បឹងកេត (​បឹង​ស្នោរ​)
– ហាង Motor Cafe (​ទួលគោក​)
– ហាង​កីឡា KAMPUCHEA ទីតាំង​ក្រោយ​ផ្សារ​ដេប៉ូ ។
​គេ​ក៏​អាច​ទិញ​សំបុត្រ​អន​ឡាញ តាមរយ​:​កម្ម​វី​ធី Wonderpass បាន​ផងដែរ ដែលមាន​ដាក់លក់ ចាប់ពីពេលនេះ​តទៅ​។​

​ថ្ងៃនេះ កម្ពុជា នៅតែ​បន្ត​ហ្វឹកហាត់ ក្រោម​ការត្រួតពិនិត្យ​ផ្ទាល់ ពី​អ្នកចាត់ការ​ទូទៅ គឺ​លោក KEISUKE HONDA តែ​មុន​ការប្រកួត​មួយថ្ងៃ​បែបនេះ ការហ្វឹកហាត់ មិនសូវ​ជាខ្លាំង​នោះ​ទេ ៕ V / N​