ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ បើតាម​អ្នករៀបចំ​កម្មវិធី​វោហារ​ឆ្នើម នៅ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹង​កាលពី​យប់ ថ្ងៃ​ទិ​១៨ ខែកញ្ញា ឆ្នាំ​២០២២​ថា សូម​អបអរសាទរ ប្អូនៗ​ទាំង ៣២​រូប លើ ៦០ នាក់ ដែល​អាច​បន្តដំណើរ​ទៅកាន់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ” Bootcamp Elimination Round ” នៃ​កម្មវិធី​វោហារ​ឆ្នើម ការប្រកួត​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២២ ។​

​អ្នករៀបចំ បាន​បន្តថាៈ កម្មវិធី​ប្រកួតប្រជែង​និយាយ​អង់គ្លេស​ជា​សាធារណៈ សម្រាប់​សិស្ស វិទ្យាល័យ ខេត្តបន្ទាយមានជ័យ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ធ្វើ​នៅ​វេទិកា​ខេត្ត នា​សួន​មានជ័យ​កណ្តាល​ក្រុង​សិរីសោភ័ណ បាន​ឆ្លុះបញ្ចាំង​អំពី​សមត្ថភាព ដែលមាន​នៅក្នុង​បេក្ខជន​នីមួយៗ ហើយ​យើង​សង្ឃឹមថា កម្ម​វ​ធី​នេះ បានផ្តល់​ជា​មេរៀន បទពិសោធន៍ សម្រាប់​ឲ្យ​ប្អូនៗ នៅ​ថ្ងៃក្រោយ​។​

​សូមបញ្ជាក់ថា កម្មវិធី​វោហា​ឆ្នើម​វគ្គ ” Bootcamp Elimination Round ” មាន​វត្តមាន​តំណាង លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រៀបចំ​កម្មវិធី​វោហារ​ឆ្នើម លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ និង​អ្នកពាក់ព័ន្ធ ។​

​លទ្ធផល គណៈកម្មការ បាន​រកឃើញ​សិស្ស​បេក្ខជន /​នារី ៣២ នាក់ លើ ៦០ នាក់ ឆ្លង​ផុត​វគ្គ​ជម្រុះ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ត្រៀម​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រវាង​ជម្រើស​នៃ ៣​ខេត្ត គឺ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តព្រៃវែង ។​

​សូម​រំលឹកថា កម្មវិធី​វោហា​ឆ្នើម ” ការប្រកួត​និយាយ​ភាសា អង់គ្លេស​ជា​សាធារណៈ ” ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០២២ មាន​បេក្ខជន​/​នារី ជា​សិស្ស​វិទ្យាល័យ​រដ្ឋ និង​ឯកជន មកពី​ទូទាំង​ខេត្តបន្ទាយមានជ័យ ចំនួន ៤០០ នាក់ បាន​ចូលរួម​ប្រកួត​ជម្រុះ​ដំបូង នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែកញ្ញា ឆ្នាំ​២០២២ កន្លងមក នៅ​សាលសន្និសីទ នៃ​សាកលវិទ្យាល័យ​មានជ័យ (NMU) ខេត្តបន្ទាយមានជ័យ ។ ដោយឡែក នៅ​រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២២ កម្មវិធី​នេះ បាន​រកឃើញ​បេក្ខជន /​នារី ចំនួន ៦០ នាក់ ដែល​ឆ្លង​រួច​វគ្គ​ជម្រុះ​ដំបូង​។​

​កម្មវិធី​វោហារ​ឆ្នើម បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រោម​ការយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​ដោយ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី កែ សួន​សុ​ភី
​ហើយ​ធ្វើបាន ៣ លើក​ហើយ នៅ​ខេត្ត​៣ គឺ​ខេត្តព្រៃវែង បាត់ដំបង និង បន្ទាយមានជ័យ ។​

​កម្មវិធី​វោហារ​ឆ្នើម បង្កើតឡើង ក្នុង​គោលបំណង​គឺៈ ទី​១. ស្វែងរក​អ្នកមាន​សមត្ថភាព និយាយ​ភាសា​អង់គ្លេស ប្រចាំ​ស្រុក ក្រុង និង​ខេត្ត ។ ទី​២. បង្កើត​ឱកាស និង​ជំរុញ​ភាព ក្លាហាន​ដល់​សិស្ស​វិទ្យាល័យ បាន​ចូលរួម​ប្រកួត ក្នុង​កម្មវិធី​ដែលមាន​ការវាយតម្លៃ​ត្រឹមត្រូវ និង​សុក្រឹត និង​ទី​៣. ពង្រឹងសមត្ថភាព​សិស្ស ទៅលើ​ជំនាញ​ភាសា​អង់គ្លេស ដើម្បី​ប្រឡូក ក្នុង​វិស័យ​ទំនាក់ទំនង​ការងារ តំបន់​អាស៊ាន នាពេល​អនាគត​៕ V / N