​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ព្យុះ​ត្រូពិច​មួយ​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​ភាគ​និរតី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​ជាមួយនឹង​ការ​ធ្លាក់ភ្លៀង​និង​ខ្យល់​ខ្លាំង ដោយ​បង្ក​អោយ​របួស​មនុស្ស​ប្រមាណ​៦០​នាក់​​នៅ​ពេល​កំលាំង​ខ្យល់​បុក​ទៅ​ខាងជើង​ឆ្ពោះទៅ​កាន់​ទីក្រុង​តូ​ក្យូ​។​

​បណ្តា​ដង​វិធី​ត្រូវ​ជន់​លិច​ជាមួយនឹង​ទឹក​ពណ៌​ភក់​មកពី​ទន្លេ និង​ផ្ទះ​ជាច្រើន​ដាច់​ចរន្តអគ្គិសនីប​ន្ទា​ប់​ពី​ព្យុះ ណាន់​ម៉ា​ដូល​( Nanmadol)​ធ្វើដំណើរ​មក​ដល់​ដី​គោក​ក្នុង​តំបន់​គ្យូស៊ូ​(Kyushu)​កាល​​ពី​ថ្ងៃអាទិត្យ និង​បន្ទាប់មក​បាន​ចុះ​ខ្សោយកម្លាំង​ប្រែ​ទៅ​ជា​ព្យុះ​ត្រូពិច​មួយ​។​

​ព្យុះ ណាន់​ម៉ា​ដូល វាយប្រហារ​ក្នុង​ល្បឿន​១០៨​គីឡូម៉ែត្រ​ និង​សម្ទុះ​១៦២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចំណាយ​ពេល​យប់​នៅ​តាម​កន្លែង​ហាត់​ប្រាណនិង​ទីតាំង​សុវត្ថិភាព​ផ្សេងៗ​ដើម្បី​ជាវិធាន​ការបង្ការ​នៅពេល​មនុស្ស​ជាច្រើន​ត្រូវ​បាន​ប្រាប់​អោយ​ចាកចេញ​ពី​ផ្ទះ​របស់​គេ​ជា​បណ្តោះ​អាស​​ន្ន​។​មនុស្ស​ជាង​៦០​នាក់​បាន​រងរបួស ដោយ​ព្យុះភ្លៀង​។​

​ខ្យល់​ខ្លាំង​បាន​បំផ្លាញ​ស្លាក​សញ្ញា​​ឃោសនា​ធំៗ ធ្វើអោយ​បាក់​ដងសន្ទូច​នៅ​ការដ្ឋាន​សំណង់​មួ​យ​និង​បំបែក​កញ្ចក់​ហាង​នៅក្នុង​ទីក្រុង​កាហ្គោ​ស៊ីម៉ា នៅ​ជប៉ុន​ខាងត្បូង​។​

​ព្យុះ​បង្ក​ការ​ធ្លាក់ភ្លៀង​និង​នាំ​មក​ខ្យល់​ជា​ខ្លាំង​នៅ​ជប៉ុន​ភាគ​និរតី​ចាប់​តាំងពី​យប់​ថ្ងៃអាទិត្យ

​សេវា​រថភ្លើង​និង​អាកាសចរណ៍​ក្នុង​តំបន់​នេះ​ត្រូវបាន​ផ្អាក ហើយ​ហាង​លក់ដូរ​បាន​បិទទ្វារ​នៅពេល​អាជ្ញាធរ​ចេញ​ការព្រមាន​អំពី​ការបា​ក់ដី​និង​ទឹកទន្លេ​ឡើង​៕

​ព្យុះ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​ភាគ​ឦសាន​ទៅ​ពីលើ​កោះ​ហុន​ស៊ូ ដោយ​ទម្លាក់​ទឹកភ្លៀង​លើ​តំបន់​ដែល​រួមមាន​ទីក្រុង​អូ​សា​កា​និង​ក្យូ​តូ មុន​ទៅ​ដល់​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​អង្គារ​