ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ​បំផុត​របស់​រុស្ស៊ី​គឺ​លោកស្រី អាល់​ឡា ពូ​ហ្គា​ឆេ​វ៉ា (Alla Pugacheva) បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​ប្រកាស​លោកស្រី​ជា​”​ភ្នាក់​​ងារ​បរទេស​” ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ស្វាមី​ឈ្មោះ ម៉ា​ស៊ីម ហ្គាល់​គីន (Maxim Galkin) ដែល​ប្រឆាំង​សង្គ្រាម​យ៉ាង​ខ្លាំងក្លា​។​

​ជា​តារា​ម្នាក់​ផង​ដែរ​នោះ លោក​ហ្គាល់​គីន​ត្រូវបាន​ចាត់ទុកជា “​ភ្នាក់ងារ​បរទេស​” កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ថ្កោលទោស​ការវាយប្រហា​ររ​បស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​នៅលើ​បណ្តាញ​សង្គម លោកស្រី​ពូ​ហ្គា​ឆេ​វ៉ា​បាន​ហៅ​ប្តី​របស់​លោកស្រី​ថា “​អ្នកស្នេហាជាតិ​រុស្ស៊ី​មិន​ចេះ​ពុករលួយ​ពិតៗ ដែល​ចង់បាន​… ទីបញ្ចប់​នៃ​ការស្លាប់​របស់​ជនរួមជាតិ​ដោយសារ​តែ​គោលបំណង​បំភ័ន្ត​”​។​

​លោកស្រី​បាន​ក្លាយ​ជា​តារា​ល្បី​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

​លោកស្រី​បាន​និយាយថា “​គោលបំណង​បំភ័ន្ត​” របស់​វិមាន​ក្រឹម​ឡាំង​នៅ​អ៊ុ​យក្រែន “​បាន​ធ្វើឱ្យ​ប្រទេស​របស់​យើង​ក្លាយជា​ឯកោ​និង​ជីវិត​របស់​ពលរដ្ឋរ​បស់​យើង​រង​ទុក្ខ​លំបាក​វេទនា​”​។​

​លោកស្រី​បាន​បន្ថែមថា លោក​ហ្គាល់​គីន ដែល​ជា​តារា​កំប្លែង ពិធីករ​ទូរទស្សន៍ និង​ជា​តារាចម្រៀង ចង់បាន “​វិបុលភាព​សម្រាប់​ជាតិ​មាតុភូមិ សន្តិភាព ការនិយាយ​ដោយ​សេរី​”៕

​លោកស្រី អាល់​ឡា ពូ​ហ្គា​ឆេ​វ៉ា សុំ​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​ចាត់ទុក​លោកស្រី​ជា “​ភ្នាក់ងារ​បរទេស​”

​លោកស្រី អាល់​ឡា ពូ​ហ្គា​ឆេ​វ៉ា ធ្លាប់ជួបប្រធានាធិបតីរុស្ស៊ីលោកពូទីន