​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អេថាន ញូ​វ៉ា​ណឺរី (Ethan Nwaneri) វ័យ ១៥ ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League ក្នុង​ជ័យជម្នះ ៣-០ របស់ Arsenal លើ​ម្ចាស់ផ្ទះ Brentford ។​

​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ដែល​កើត​នៅ​ខែ​មីនា​ឆ្នាំ ២០០៧ បាន​ជំនួស​កីឡាករ ហ្វា​ប៊ី​អូ វី​អេរ៉ា (Fabio Vieira) សម្រាប់​ក្រុម​កាំភ្លើង​ធំ​ក្នុង​ម៉ោង​បន្ថែម​តង់​ទី​ពីរ​នៅ​កីឡដ្ឋាន Brentford Community ។​

​មាន​អាយុ ១៥ ឆ្នាំ និង ១៨១ ថ្ងៃ ញូ​វ៉ាណឺ​រី​បាន​ផ្តួល​កំណត់ត្រា​ដែល​កាន់កាប់​ដោយ​កីឡាករ ហា​វី អែល​លៀត (Harvey Elliott) ។​

​ខ្សែបម្រើ​របស់ Liverpool អែ​លលៀត​មាន​អាយុ ១៦ ឆ្នាំ ៣០ ថ្ងៃ​នៅពេល​រូប​គេ​លេង​ឱ្យ Fulham ក្នុង​ឆ្នាំ ២០១៩​។​

​ញូ​វ៉ាណឺ​រី​បាន​ជំនួស​វី​អេរ៉ា ដែល​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បី បន្ទាប់​ពី​នាទី ៩១ និង ២ វិនាទី​។ រូបគេ​បាន​ចូលរួម​រយៈពេល ៣ នាទី និង ៤២ វិនាទី មុន​ពេល​ការប្រកួត​បានបញ្ចប់​បន្ទាប់​ពី ៩៤ នាទី និង ៤៤ វិនាទី​។​

​រូបគេ​គឺជា​កីឡាករ​ដំបូង​គេ​ដែល​មាន​អាយុ​ក្រោម ១៦ ឆ្នាំ​ដែល​បាន​លេង​នៅ Premier League ។​

​លោក មី​គែល អាតិតា (Mikel Arteta) អ្នក​ចាត់ការ​ទូទៅ​របស់ Arsenal បាន​និយាយ​មុន​ការប្រកួត​ថា “​យើង​មាន​ឱកាស​ក្នុង​ការនាំយក​កីឡាករ​ក្មេងៗ​មកលេង​។ យើង​មាន​ឱកាស​តិច​ណាស់ ហើយ​ឱកាស​នឹង​មក​ដល់​នៅ​ពេល​បញ្ហា​លេចឡើង​”៕

​អេថាន ញូ​វ៉ា​ណឺរី (Ethan Nwaneri) វ័យ ១៥ ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League​