ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាល ខណ្ឌទួលគោក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បាន​អញ្ជើញ​បើក​កិច្ច ប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ស្តីពី​”​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​។​

                                                                        លោក ជា ពិសី អភិបាល ខណ្ឌទួលគោក

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​ស្មារតី អង្គប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី អភិបាលរងខណ្ឌ លោក​អធិការ នគរបាល​ខណ្ឌ លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខណ្ឌ លោកនាយក​-​នាយករង​រដ្ឋបាល ខណ្ឌ លោក លោកស្រី ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទាំង​១០ ។​

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌទួលគោក ដឹកនាំ​ដោយ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ដែលមាន​សមាសភាព​ចូលរួម សរុប​ចំនួន ២០ នាក់ ក្នុងនោះ
១. លោក កែវ សុភា អភិបាលរងខណ្ឌ​, ២. លោក ស៊ឹម សុ​ផង អភិបាលរងខណ្ឌ​
៣. លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​, ៤. លោក វរសេនីយ៍ទោ អ៊ឹង សុភ័គ និង​លោក​វរសេនីយ៍ទោ នាក់ សាន្ត អធិការរង​ខណ្ឌ ព្រមទាំង​កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌ​, ៥. លោក​ចៅសង្កាត់រង​ទី​១ ផ្សារ​ដើម​គរ លោក​ចៅសង្កាត់​ទឹកល្អក់​ទី​៣ នាយប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គ នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ទឹកល្អក់​ទី​៣ ប្រធាន​ផ្សារ​ដើម​គរ និង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​អនុវត្ត​ការងារ ដូចខាងក្រោម​៖
១.​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) សរុប​បាន​ចំនួន ៤​ទីតាំង ។​
២.​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត​ច្បាប់​អាជីវកម្ម​កុងស៊ី​ហាង​ប​ញ្ជាំ បាន ៤​ទីតាំង នៅ​ភូមិ​២ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ជា​លទ្ធផល​ទីតាំង​ទាំង​៤ ខាងលើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​មាន​សុពលភាព​។ គណៈ​បញ្ជ​ការឯកភាព​ខណ្ឌ និង​សង្កាត់​ទាំង​១០ នឹង​បន្ត​ស្រាវជ្រាវ និង​ចុះបង្ក្រាប​បន្តទៀត ក្នុងករណី​មាន​បទល្មើស​ទាំងនេះ កើតឡើង​ក្នុង​មូលដ្ឋាន ឱ្យ​ដូច​ភ្លៀងរលឹម ៕ V / N

រូបថត(សកម្មភាពការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន)