ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នេះ​មិនមែនជា​អត្ថបទ​ថ្មី ប៉ុន្តែ​ចង់​រំលឹក​កថា កាលពី​ខែកញ្ញា ឆ្នាំ ២០២១ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ​នៅ​ខេត្តកោះកុង​ដកហូត​បាន​ផ្នែក​នៃ​សត្វព្រៃ​មួយចំនួនធំ​រួមមាន​ទាំង ធ្មេញ​ដំរី ៤.៥ គីឡូក្រាម និង ឆ្អឹង​សត្វព្រៃ​ម​យ​យ​ចំនួន​ទៀត ។

​បំណែក​សត្វ​ផ្សេងទៀត​រួមមាន ផ្នែក​ខ្លះ​នៃ​សត្វ​ខ្លាឃ្មុំ មាន​២២ គីឡូក្រាម រួមមាន​ឆ្អឹង ស្បែក​និង​ធ្មេញ​។ ស្បែក​រញី​ប្រផេះ​ចំនួណ ២ គីឡូក្រាម ស្បែក​សត្វ​ភេ ១ គីឡូក្រាម ផ្នែក​នៃ​សត្វ​កែះ ទម្ងន់ ៤.៥ គីឡូក្រាម ផ្នែក​នៃ​អណ្តើក ៣០ គីឡូក្រាម ជ្រូកព្រៃ ៣៩ គីឡូក្រាម ឆ្អឹង​ប្រ​ម៉ា ២ គីឡូក្រាម ស្នែង​ប្រើស ១ គូ​, ចំពុះ​កេងកង​ធំ ២ និង​ពពូលទឹក ៣ ក្បាល ។​

​ខ្លឹមសារ​នេះ គឺជា​ការចូលរួម​រំលឹក​ថា ប្រភេទ​សត្វ​ទាំងអស់នេះ​ត្រូវបាន​ការពារ ហើយ​ភាគច្រើន​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ជន​ដែល​ពាក់ព័ន្ធ​គឺអាច​ប្រឈមមុខ​នឹង​បញ្ហា​ទោសទណ្ឌ ។​ N