​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ បុរស​ម្នាក់​នៅ​ទីក្រុង​ហូជីមិញ​បាន​ដឹក​សព​ស្រី​ស្នេហ៍​របស់​ខ្លួន​ទៅ​កាន់​ស្ថានីយ​ប៉ូលិស​និង​បាន​សារភាព​ប្រគល់​ខ្លួន​អោយ​ប៉ូលិស​ចំពោះ​ការសម្លាប់​នាង​កាលពី​ថ្ងៃ​​ចន្ទ​ទី​១៩​កញ្ញា​។​

​ដូ ត្រា​ន់ ឡុក​(Do Tan Loc) អាយុ​៣២​ឆ្នាំ បាន​បើក​ឡាន​ទៅកាន់​ស្ថានីយ​ប៉ូលិស​ក្នុង​សង្កាត់​ទី​៧​នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​។​គាត់​បាន​ប្រាប់​ប៉ូលិស​ថា គាត់​ទើប​សម្លាប់​ស្រី​ស្នេហ៍​របស់គាត់ និង​ថា​សាកសព​​នាង​នៅ​ក្នុង​រថយន្ត​។​

​ប៉ូលិស​បាន​និយាយថា ជនរងគ្រោះ​បាន​ស្លាប់ ជាមួយនឹង​ស្នាមរបួស​ជាច្រើន​កន្លែង​នៅ​នឹង​ដងខ្លួន​។​

​ឡុក បាន​សារភាព​ថា ខ្លួន​រស់នៅ​ជាមួយ​ប្រពន្ធ​និង​កូន​នៅ​ក្នុង​សង្កា​តទី​៧ តែ​មាន​ស្រី​ស្នេហ៍​អាយុ​៣០​ឆ្នាំ​ម្នាក់​នៅក្នុង​ខេត្ត​ត្រា​វិញ​(Tra Vinh)​។​កាលពី​ថ្ងៃអាទិត្យ គាត់​បាន​បើករថយន្ត​ទៅ​ខេត្ត​ត្រា​វិញ​​ដើម្បី​នាំ​ស្រី​ស្នេហ៍​ទៅ​កន្លែង​ស្ប៉ាម៉ាស្សា​មួយ​។​ក្នុងពេល​ធ្វើដំណើរ ពួកគេ​បាន​ឈ្លោះ​គ្នា​ដោយសារ​ខាង​ស្រី​បង្ខំ​អោយ​ឡុក​លែងលះគ្នា​។​

​ក្នុងអំឡុងពេល​ប្រវាយប្រតប់​គ្នា ឡុក​បាន​ប្រើ​កាំបិត​ដើម្បី​សម្លាប់​នាង​។​

​ឡុក​បាន​និយាយថា គាត់​សោកស្តាយ​ចំពោះ​អំពើ​របស់​ខ្លួន និង​បាន​ដឹក​សព​នាង​ទៅ​ទីក្រុង​ហូជីមិញ​ហើយ​ប្រគល់​ខ្លួន​អោយ​ប៉ូលិស ។ទោះជា​យ៉ាង​ប៉ូលិស​កំពុង​បើក​ការស៊ើបអង្កេត​៕

​រថយន្ត​ដឹក​សព​ស្ត្រី​ចត​នៅ​មុខ​ស្ថានីយ​ប៉ូលិស​ក្នុង​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​១៩​កញ្ញា​