​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា​ថា “​ជំងឺ​រាតត្បាត​បាន​ចប់​ហើយ​” ទោះបីជា​ប្រទេស​នេះ​នៅតែ​បន្ត​ជួបនឹង​ការឆ្លង​មេរោគ​កូរ៉ូណា ដែល​សម្លាប់​ជនជាតិ​អាម៉េរិក​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួ​យក​ម្ម​វិធី 60 Minutes របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន នៅ​ខាងក្រៅ​កម្មវិធី​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ដេ​ត្រ​យ (Detroit) ដែល​ទាក់ទាញ​អ្នកទស្សនា​រាប់ពាន់នាក់ យ៉ាង​ដូច្នេះ​ថា “​ជំងឺ​រាតត្បាត​បាន​ចប់​ហើយ​”​។​

“​យើង​នៅតែ​មាន​បញ្ហា​ជាមួយកូ​វីដ​។ យើង​នៅតែ​ធ្វើ​ការងារ​ជាច្រើន​លើ​វា​។ ប៉ុន្តែ​ជំងឺ​រាតត្បាត​បាន​ចប់​ហើយ​។ ប្រសិនបើ​អ្នក​កត់សម្គាល់ គ្មាន​នរណា​ម្នាក់​ពាក់​ម៉ាស់​ទេ​។​គ្រប់​គ្នា​ហាក់​មាន​សុខភាព​ល្អ​​ធម្មតា​។ ដូច្នេះ​ខ្ញុំ​គិតថា​វា​កំពុង​ផ្លាស់ប្តូ​រហើយ​”​។​

​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​ចាប់តាំងពី​ដើម​អាណត្តិ​របស់​លោកបៃ​ដិន នៅពេល​ដែល​ជនជាតិ​អាម៉េរិក​ជាង ៣.០០០ នាក់​បាន​ស្លាប់​ក្នុង​មួយថ្ងៃ​ដោយសារតែ​ការ​ព្យា​​បាល ថ្នាំ និង​វ៉ាក់សាំង​ប្រសើរ​ឡើង​កាន់តែ​អាច​រកបាន​ទូលំទូលាយ​។​ប៉ុន្តែ​មនុស្ស​ជិត ៤០០ នាក់​នៅ​តែ​បន្ត​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ដោយសារកូ​វីដ​១៩ នៅ​សហរដ្ឋ​អាម៉េរិក នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​​គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក​។​

​លោកបៃ​ដិនបាន​ចំណាយ​ពេល​ជា​ង​ពីរ​សប្តាហ៍​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុង​សេត​វិមាន​បន្ទាប់​ពី​តស៊ូ​នឹង​ការ​ឆ្លងកូវី​ដ​ពីរលើក ដែល​បាន​ចាប់ផ្តើម​ក្នុង​ខែកក្កដា​។ ភរិយា​របស់​គាត់​លោកស្រី ជី​ល បៃ​ដិន ក៏​បាន​ឆ្លង​មេរោគ​នេះ​ដែរ​កាលពី​ខែ​សីហា​។ លោកបៃ​ដិនបាន​និយាយថា ករណី​ស្រាល​គឺជា​សក្ខីភាព​មួយ​ចំពោះ​ភាពប្រសើរឡើង​នៃ​ការថែទាំ​សុខភាព​អំឡុងពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​។​

​លោកបៃ​ដិនបាន​ស្នើសុំ​ឱ្យ​សភាផ្ត​ល់​មូលនិធិ​ចំនួន ២២,៤ ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ត្រៀម​សម្រាប់​ការកើនឡើង​ករណី​ឆ្លង​នាពេលខាងមុខ​៕

​លោកបៃ​ដិន​ប្រកាស​ចប់​កូ​វីដនៅ​អាម៉េរិកហើយ