ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមមហាសន្និបាតអង្គការសហ
ប្រជាជាតិ(អ.ស.ប)​លើក​ទី​៧៧ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់លោក អា​បេ​ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ពីថ្ងៃ​ទី​២១-២៨ ខែកញ្ញា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​។