រឿង​ទំនាស់​ដី​ដ៏​រ៉ាំរ៉ៃ​: “​អាជ្ញាធរ​ចុះ​ហាមឃាត់ ផ្ទុះ​ការតវ៉ា​ទាញ​កាំបិត​ពូថៅ​ខាំធ្មេញ​ដាក់គ្នា​”

1545
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ដែល​ប្រើ​កម្លាំង​ប្រមាណ​ជិត​២០០​នាក់ ការពារ​គ្រឿងចក្រ ចុះទៅ​រុះរើ​សំណង់ ដែល​សង់​រំលោភ និង​វាស់វែង​ប្រគល់​ដី​ឲ្យ​ម្ចាស់​ដើម​វិញ ប៉ុន្តែ​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ ជា​ក្រុមគ្រួសារ​លោក មាស វឿន ដែល​បាន​រឹងរូស​បន្ត​សាងសង់​សំណង់​រំលោភ​យក​ដី​ទំនាស់ ប្រដាប់​ដោយ​ដំបង ដែកថ្នាំងអំពៅ កាំបិត ដប​សាំង និង​ជំ​ពាម​កៅស៊ូ​បាន​ផ្ទុះ​ការតវ៉ា និង​ដុត​កង់​រថយន្ត​ប្រឆាំង និង​អាជ្ញាធរ​ខណ្ឌ​។​

​ការតវ៉ា​ប្រឆាំង និង​អាជ្ញាធរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី កាលពី​ព្រឹក​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ដែលជា​ដី​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​។​

​ការប្រើ​វិធានការណ៍​រដ្ឋា​បាល​នេះ ត្រូវបាន​អាជ្ញាធរ​ឲ្យ​ដឹងថា ធ្វើតាម​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចុះទៅ​វាស់វែង ដី​ទំនាស់​នោះ​ទៅអោយ​លោកស្រី លឹម វណ្ណា ដែលជា​ម្ចាស់​កម្មសិទ្ធិ​។ អាជ្ញាធរ បាន​ប្រើ​គ្រឿងចក្រ បំពង់​ពន្លត់​អគ្គិភ័យ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ផងដែរ​។​

​នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​ថ្ងៃ​ដដែល លោក ប្រាជ្ញ សីហា និង​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ​ទាំង​២​នាក់ ដែលជា​អ្នកដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​នោះ ក៏បាន​ធ្វើការ​សម្របសម្រួល​ភាគី​ខាង​លោក មាស សាវឿន ឱ្យ​ដក​កម្លាំង​ប្រជាជន ដែល​ជួល​មកឱ្យ​ចេញពី​ដី​នោះ ហើយ​សន្យាថា នឹង​ដក​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ចេញ​ដែរ ពេលនោះ ស្ថានភាព​ដែល​តានតឹង​ក៏បាន​ធូ​ស្រាល​វិញ​មួយគ្រា ប៉ុន្តែ​ទាំងសងខាង​ហាក់បីដូច​មិន​ទុកចិត្ត​គ្នា ក៏មាន​ការប្រឈមមុខ​ដាក់គ្នា​ជាថ្មី​ម្តងទៀត ដោយ​ខាង​អ្នកយាម​ដី​ឱ្យ​លោក មាស សាវឿន ប្រដាប់​ដោយ​ដែក​ជ្រុង ដែកថ្នាំងអំពៅ ដំបង កាំបិតផ្គាក់ ចម្ពាមកៅស៊ូ ដប​សាំង​។​ល​។​

​បន្ទាប់ពី​មានការ​សម្របសម្រួល​ម្តងទៀត ពី​អាជ្ញាធរ​ដោយ​ឱ្យ​ខាង​លោក មាស សាវឿន ត្រូវឱ្យ​ប្រជាជន​ចេញ​ហើយដោយ​រក្សា​ទីតាំង​ខាងលើ​ទុក​ទ្រង់ទ្រាយ​ដើម​វិញ ដែល​មិនឱ្យ​មានការ​សាងសង់​អី​ទាំងអស់​នៅលើ​ដី​នោះ ហើយ​ភាគី​ទាំ​២​ក៏បាន​ដកថយ​រៀងៗ ខ្លួន​អស់​ទៅ ។​

​ទោះយ៉ាងណា​ការប្រើ​វិធានការ​រដ្ឋ បាល​ចុះ​រុះ​រោង​និ ងរ​បង​នោះ​មិនបាន​សម្រេច​ជោគជ័យ​ទេ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹងថា ការចុះ​រុះរើ​រោង ដែល​សង់ រំលោភ​លើដី​ទំនាស់​ធ្វើឡើង តាម​បញ្ជា​របស់ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់ ឈ្មោះ លឹម សុ​វណ្ណា ភេទ​ស្រី អាយុ ៦១​ឆ្នាំ ជា​ម្ចាស់​ដី ។​

​លោក​បាន​បន្តទៀតថា មុនពេល​ចុះ​រុះរើ​អាជ្ញាធរ បាន​ចុះមក​ហាមឃាត់​និង​ណែនាំ​អោយ​រុះរើ​ខ្លួនឯង​ច្រើនលើកច្រើនសា​មកហើយ តែ​លោក មាស សាវឿន មិន​ស្តាប់​ចេះតែ​សង់​លើដី​ទំនាស់​នោះ​ជា​បន្តបន្ទាប់ ទើប​អាជ្ញាធរ​ចុះមក​ប្រើ​វិធានការ​រដ្ឋា​បាល​តែម្តង​។ បន្ទាប់ពី​មានការ​តវ៉ា និង​ប្រឈមមុខ​ដាក់គ្នា អាជ្ញាធរ​ក៏បាន​ដកថយ​វិញ ចៀស​រវាង​មានការ​ប៉ះទង្គិច​គ្នា​។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹង​ទៀតថា ដី​ទំនាស់​នោះ​មាន​ទំហំ​ប្រមាណ​ជាង ១​ហិត​តា ដែលមាន​ទំនាស់​រ៉ាំរ៉ៃ ជា​យូរ​មកហើយ រវាង​ឈ្មោះ​លឹម វណ្ណា និង​ឈ្មោះ​មាស សាវឿន ពោលគឺ​តាំងពី​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាត​ដីធ្លី ឈប់​ដោះស្រាយ​ហើយ​ប្រគល់​រឿងនេះ​ទៅ​សាលាក្រុង​វិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម