ដោយៈ​សុផល​/ភ្នំពេញ​៖​គណៈប្រតិភូ​អន្តរជាតិ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​និង​មធ្យម​ពិភពលោក​( the Global SME Finance )​នា​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា បាន​អញ្ជើញ​មក​ទស្សនកិច្ច​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ខណៈ​ធនាគារ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​នៅ​ការិយាល័យ​កណ្តាល​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ការអភិវឌ្ឍ​សហ គ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម វិស័យ​ធនាគារ​នៅ​កម្ពុជា ជាពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកប ដោយ​និរន្តរភាព​។​

​លោក​បណ្ឌិត​បាន​បន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ​នៅ​ឆ្នាំ​២០០៨ និង​មី​យ៉ាន់​ម៉ា​នៅ​ឆ្នាំ​២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​លោក​បណ្ឌិត មាន​សេចក្តីសោមនស្ស ក្នុងការ​ចែករំលែក ព្រមទាំង​ការសិក្សា​ស្វែងយល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ​ដែលជា​ថ្នាក់​ដឹក​នា​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​លោក​បណ្ឌិត​សង្ឃឹមថា ការចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកបដោយ​ភាពជោគជ័យ​នេះ​គឺជា​គុណប្រយោជន៍​ល្អ​បំផុត​សម្រាប់​អង្គភាព​អាជីវកម្ម​ទៅវិញទៅមក ក៏ដូចជា​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកលលោក​។

​លោក ម៉ា​ធូ​វ ហ្គេម​ស៊័​រ​( Mathew Gamser) នាយក​ប្រតិបត្តិ វេទិកា​សហគ្រាស​ហិរញ្ញវត្ថុ​សហគ្រាស​ធ​ធុន​តូច និង​មធ្យម​(SME Finance Forum)​បាន​មានប្រសាសន៍ ថា​៖​ជា​រៀងរាល់ឆ្នាំ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​កិច្ចប្រជុំ​ជា​រៀងរាល់ឆ្នាំ​។​វេទិកា​បាន​ព្យាយាម​នាំ​មនុស្ស​មកពី​វិស័យ​SME​មកពី​ប្រទេស​ផ្សេងៗ​នៅក្នុង​ពិភពលោក​មកជួប​ជុំគ្នា​ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ទាក់ទង​ទៅនឹង​វិស័យ​សហគ្រាស ធន​តូច​និង​មធ្យម​និង​អំពី​បរិ​យា​ប័​បន្ន​ហិរញ្ញវត្ថុ​។​

​លោក​បាន​បញ្ជាក់ថា​«​នៅ​ឆ្នាំនេះ​យើង​បាន​សម្រេចចិត្ត​មក​រាជធានី​ភ្នំពេញ​ដែលជា​កន្លែង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាពិសេស​ធនាគារ​អេស៊ីលីដា​ដើម្បី​បាន​ស្វែងយល់​និង​ពិនិត្យ​មើលថា​តើ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាចធ្វើ​អ្វី​បាន និង​អាច​រៀន​ពីគ្នា​ទៅវិញទៅមក​។​ជាពិសេស​ស្វែងរក​ដៃគូ​សម្រាប់​ការវិនិយោគ​ជាដើម​»​។​

​សូមជម្រាបថា​ដោយសា​ហ​ការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា វេទិកា​សហគ្រាស​ហិរញ្ញវត្ថុ​សហគ្រាស​ធ​ធុន​តូច និង​មធ្យម​កំពុង​រៀបចំ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធ​ធុន​តូច​និង​មធ្យម​សាកល​លើក​ទី​៩​។​ឆ្នាំនេះ​ផ្តោតទៅលើ​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​ឌីជីថល​ក្នុងការ​លើកកម្ពស់​ហិរញ្ញវត្ថុ ប្រក​ដោយ​បរិ​យា​ប័ន្ន,ចីរភាព​និង​ការទទួលខុសត្រូវ សម្រាប់​សហគ្រាស​ធន​តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចពិភពលោក ។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន (៤) គឺ​៖ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ៣) ធនាគារ អេស៊ី លីដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន​ម៉ា​។ ធនាគារ អេស៊ី លីដា ភីអិលស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,៣៤​ប៊ី​លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ៦​ប៊ី​លាន​ដុល្លារ​អាមេរិក​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៦,០១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៥៩​លាន​នាក់ គិត​ត្រឹម​ដំណាច់ខែ​មិថុនាឆ្នាំ​២០២២​នេះ​។​គិត​ត្រឹម​ដំណាច់​សីហាឆ្នាំ​២០២២ ធនាគារ អេស៊ីលី ដា ភីអិលស៊ី មាន​អ្នកប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​លើស ២,៥​លាន​នាក់ និង​មាន​ដៃគូ​អាជីវកម្ម​ចំនួន ១៧៥​ពាន់​៕Ph

 

 

​ ​