ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅរសៀលថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលនគរបាលជាតិនិងមន្រ្តីពន្ធនាគារនៃក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវចូលរួមកាន់បិណ្ឌ១០នៅវត្តមុនីប្រសិទ្ធីវង្ស(រូបថត ហ្វេសប៊ុកសម្តេចក្រឡាហោម
ស ខេង )

នាឱកាសនោះសម្ដេចក្រឡាហោម និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចំរើនព្រះបរិត្ត និងពុទ្ធជ័យមង្គលព្រមទាំងស្ដាប់ព្រះធម្មវិសេសទេសនាដើម្បីប្រមូលកុសលផលបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលីនិងទទួល មរណភាពទៅកាន់លោកខាងមុខ។

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញាស្អែកនេះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ មន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងបន្តអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លងឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិមន្ត្រីរាជការស៊ីវិលនគរបាលយុទ្ធជនយុទ្ធនារីដែលបានពលីនិងទទួលមរណភាពទៅកាន់លោកខាងមុខជា កិច្ចបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌវេនទី១០ ៕សរន

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវចូលរួមកាន់បិណ្ឌ១០នៅវត្តមុនីប្រសិទ្ធីវង្ស(រូបថត ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង )