កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​ថ្នាំ​១៣​កញ្ចប់​នៅ​សង្កាត់​ចាក់អង្រែលើ​

1085
ចែករម្លែក
  • 10
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​សហការ​ជាមួយ​កម្លាំង​សាលាសង្កាត់​ចាក់អង្រែលើ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​សំណង់​មិន​រៀបរយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤ នាក់ ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​ខ្ទម ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​បុរស​ម្នាក់ និង​យុវជន​៣​នាក់ ៖ ១-​ឈ្មោះ ឡេ សុខ​ចាន់ អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ​។ ២-​ឈ្មោះ ពេញ កា​ណាន់ អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។ ៣-​ឈ្មោះ គូ សុខ​រុំ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ។ ៤-​ឈ្មោះ គឹម លាង​ហេង ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​។​

​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ១៣​កញ្ចប់​ថង់ (​កញ្ចប់​ធំ​០២​កញ្ចប់​តូច​១១) និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម