តាមការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពតមាន ថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប)ប្រាំបីប្រភេទ។ ប្រភពក្រសួងបរិស្ថាននៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថា ក្នុងការរកឃើញនេះ ក្នុងនោះបីប្រភេទ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ,ពីរប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN)និងពីរប្រភេទទៀត ស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ(VU)និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រនិងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី៕

Sep 19, 2022

តាមការសិក្សាពីក្រុមជំនាញជីវៈចម្រុះនៃក្រសួងបរិស្ថាននាពេលថ្មីៗនេះ បានបង្ហាញថា តំបន់បេតិភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ស្ថិតក្នុងខេត្តកំពតមាន ថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក (ក្រុមកង្កែប)ប្រាំបីប្រភេទ។

ប្រភពក្រសួងបរិស្ថាននៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថា ក្នុងការរកឃើញនេះ ក្នុងនោះបីប្រភេទ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត (CR) ,ពីរប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ (EN)និងពីរប្រភេទទៀត ស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ(VU)និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រនិងកំពុងស្ថិតក្នុងការសង្ស័យខ្ពស់ថាអាចជាប្រភេទថ្មី។