ដោយៈ​សុផល​/​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA)​បាន​អញ្ជើញ​មន្ត្រី​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង កម្រិត​ថ្នាក់ ដឹកនាំ​ចំនួន​ប្រាំ​រូប​បន្ថែមទៀត ដែលជា​អ្នកគ្រប់គ្រង​មកពី​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ឲ្យ​ទៅ​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​កម្មវិធី “​ការអញ្ជើញ​កម្មវិធី​ប​ណ្តុះ​បណ្តាល​សម្រាប់អ្នកគ្រប់គ្រង ” ។

​កម្មវិធី​បណ្តុះបណ្តាល​នេះ ស្ថិតនៅក្នុង​“​គម្រោង​ការកសាង​សមត្ថភាព សម្រាប់​មជ្ឍមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក (ENT) នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​”​។ ពួកគាត់​នឹង​ទៅ​បណ្តុះបណ្តាល​រយៈពេល ប្រាំពីរ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ដល់​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២២​។​ពួកគាត់​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខនេះ​។​

​គោលបំណង​នៃ​កម្មវិធី​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រង​ទាក់ទង​នឹង​ការកសាង សមត្ថភាព​សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ និង​ការបង្កើត​ផែនការមេ​។​

​ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ការិយាល័យ​ក​យ​កា​ប្រចាំ​កម្ពុជា​បានផ្តល់​កម្មវិធី​តម្រង់ទិស​មុនពេល ចេញដំណើរ​ដល់​សិក្ខាកាម​ទាំងអស់​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។ កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ គឺ​ដើម្បី​សម្រួល​ដល់​ការចូលរួម​របស់​សិក្ខា​កាម​កម្ពុជា​ឲ្យ​ពួកគាត់​ស្គា​ល់ពី​វប្បធម៌​កូរ៉េ​និង​ធ្វើ​ឲ្យ​ពួកគាត់​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត​របស់​ពួកគាត់​នៅ​សាធារណរដ្ឋ​កូរ៉េ​។

​ក្នុងអំឡុងពេល​កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ​ការិយាល័យ​ក​យ​កា​បានផ្តល់​ប្រធានបទ​ចាំបាច់​សំខាន់ៗ​ស្តីអំពី ទី​១-​ព័ត៌មាន​អំពី​ប្រទេស​កូរ៉េ ,​ទី​២ -​ព័ត៌មាន​វគ្គ​សិក្សា និង ទី​៣-​ក្រមសីលធម៌​ស្តីអំពី​សុចរិត​ភាព​និង​ការ​​ជៀសវាង ការ​បៀតបៀន​ផ្លូវភេទ​សម្រាប់​សិក្ខាកាម​ជាដើម​។​

​គួររំលឹកថា សម្រាប់​ឆ្នាំ ២០២២​នេះ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ចំនួន​ប្រាំមួយ នាក់ មកពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ទៅ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី “​កម្មវិធី​បណ្តុះបណ្តាល​ស​ម្រា​ប់​វេជ្ជបណ្ឌិត​” នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​៣១​ខែឧសភា​ដែលមាន​រយៈពេល​២១​ថ្ងៃ​សម្រាប់​វេជ្ជបណ្ឌិត​ចំនួន​៣​នាក់ និង​កាលពី​ថ្ងៃទី​១១ ខែឧសភា ដល់​ថ្ងៃទី​៩ ខែមិថុនា មាន​រយៈពេល​៣០​ថ្ងៃ​សម្រាប់​វេជ្ជបណ្ឌិត​ចំនួន​៣​នាក់ ផ្សេងទៀត​។​

​ក​យ​កា​ក៏បាន​អញ្ជើញ​វេជ្ជបណ្ឌិត​ម្នាក់​បន្ថែម​និង​គិលានុបដ្ឋាក​-​គិលានុបដ្ឋាយិកា​ចំនួន​ប្រាំពីរ​នាក់​ពី​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ទៅ​បន្ត​ការសិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង “​កម្មវិធី​បណ្តុះបណ្តាល​ស​ម្រា​ប់​គិលានុបដ្ឋាក​-​យិ​កា​”​កាលពី​ថ្ងៃ ទី​១០ ខែកក្កដា ដល់​ថ្ងៃទី​២៣ ខែកក្កដា​កន្លងទៅនេះ ដែលមាន​រយៈពេល​១៤​ថ្ងៃ និង​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​កម្មវិធី​បណ្តុះបណ្តាល​ការអញ្ជើញ​-​អ្នកគ្រប់គ្រង​” សម្រាប់​បុគ្គលិក​គ្រប់គ្រង​ចំនួន​ប្រាំ​នាក់​មកពី​មន្ទីរពេទ្យ​ព្រះ អង្គឌួង រួមមាន លោក សាស្ត្រាចារ្យ​រង លូ លី​ឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​និង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល ចាប់ពី​ថ្ងៃទី​២១​ខែកញ្ញា​រហូតដល់​ថ្ងៃទី​២៧​ខែកញ្ញា​សម្រាប់​រយៈពេល​ប្រាំពីរ​ថ្ងៃ​គឺជា​វគ្គ​បណ្តុះបណ្តាល​ចុងក្រោយ​របស់​មន្ទីរពេទ្យ​ព្រះ​អង្គឌួង សម្រាប់ “​គម្រោង​ការកសាង​សមត្ថភាព​សម្រាប់​មជ្ឍមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក (ENT) នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​”​។​

​លោក គីម ខ្វាង​វុ​ក (Kim Kwang Wook)​អនុប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​
​ការិយាល័យ​ប្រទេស​កម្ពុជា បាន​ចូលរួម និង​អបអរសាទរ​ចំពោះ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​/​យិ​កា​កម្ពុជា​។ លោក​ក៏បាន​ស្នើ​ឲ្យ​អ្នកចូលរួម​ដែល​បាន​ទទួលបាន​ឱកាស​ដ៏​ល្អ​នេះ​សិក្សា​ស្វែងយល់​អំពី​ការអភិវឌ្ឍ​របស់​ប្រទេស​កូរ៉េ​ក្នុងអំឡុងពេល​ស្នាក់នៅ​របស់​ពួកគាត់​នៅ​សាធារណរដ្ឋ​កូរ៉េ និង ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​សូម​ចែក រំលែក​បទពិសោធន៍រ​បស់​ពួកគាត់​ទៅ​គិលានុបដ្ឋាក​/​យិ​កា​កម្ពុជា​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ បន្ទាប់មក លោក ហ៊​ត ស្រ៊ឺ អ្នកឯកទេស​កម្មវិធី​ជាន់ខ្ពស់ និង លោក ហា ជុន​ស៊ឹង អ្នកជំនាញ​វ័យក្មេង​នៃ​ការិយាល័យ​ក​យ​កា​ប្រចាំ​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​អំពី​ប្រធានបទ​ទាក់ទង ទៅនឹង​កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ ដែល​បានលើកឡើង​ខាងលើ​។​

​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ​បានបង្ហាញ​ពី​ការដឹងគុណ​របស់ពួកគេ​ចំពោះ ក​យ​កា​ចំពោះ​ការគាំទ្រ ហើយ​ពួកគេ​បានបង្ហាញ​ពី​ការចូលរួម​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​នឹង​ខិតខំ​សិក្សា​ដើម្បី​លើកកម្ពស់​ការកសាង​សមត្ថភាព​សម្រាប់​ការយល់ដឹង​ទូលំទូលាយ​អំពី​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់ គិលានុបដ្ឋាក​/​យិ​កា​៕​សរន​

ក​យ​កា និង មជ្ឈមណ្ឌល​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ​ស៊ុន​ជុន​យ៉ាង ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ សម្រាប់​ថ្នាក់ដឹកនាំ​ចំនួន​៥​នាក់ មកពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​(រូបថត៖កយកា)