គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២​មិថុនា មាន​៨​លើក ស្លាប់​៦​នាក់​របួស​៨​នាក់​

994
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា គិត​ម៉ោង​២​ថ្ងៃទី​២៧​ដល់​ម៉ោង​២​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន​៨​លើក (​យប់​៥​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ៧​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល ១​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង ។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់ (​យប់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), កត្តា​យាន ១​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​១​នាក់​) និង​ប្រជែង ១​លើក​(​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៨​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-២៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២១​នាក់ របួស​សរុប ៣៥៧​នាក់ របួសធ្ងន់ ១៨៧​នាក់ របួសស្រាល ១៧០​នាក់​៕ ល​