​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់​និយាយថា ប្រទេស​របស់​លោក​ស្រី​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​កាំភ្លើង​ធំ​បាញ់​ស្វ័យប្រវត្តិ​ចំនួន​បួន​គ្រឿង​បន្ថែម​ទៀត​និង​គ្រាប់ផ្លោង​​ជាច្រើន​។​

​លោកស្រី គ្រីស្ទី​ន ឡាំ​ព្រិច (Christine Lambrecht) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​ថា​កាំភ្លើង​ធំ​ស្វ័យប្រវត្តិ​ចំនួន​១០​គ្រឿង​ដែល​ផ្គត់ផ្គង់​ដោយ​អាឡឺម៉ង់​និង​ប្រាំបី​គ្រឿង​មក​ពី​ហូ​ឡង់​រួច​​ជា​ស្រេច​ហើយ​នោះ “​បានបង្ហាញ​ប្រសិទ្ធភាព​នៅក្នុង​សមរភូមិ​”​។​

​លោកស្រី​បាន​និយាយថា “​អ៊ុយ​ក្រែន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​កាំភ្លើង​ធំ​នេះ ហើយ​បាន​បង្ហាញ​ពី​បំណង​ចង់បាន​កាំភ្លើង​ធំ​បែប​នេះ​បន្ថែមទៀត​។ ដើម្បី​គាំទ្រ​អ៊ុយ​ក្រែន​បន្ថែមទៀត​ក្នុង​ការប្រយុទ្ធដ៏​ក្លាហាន​ប្រឆាំងនឹង​ការវាយប្រហារដ៏​ឃោរឃៅ​របស់​រុស្ស៊ី អាល្លឺម៉ង់​នឹង​ផ្តល់​ជូន​តាម​សំណើ​”​។​

​លោកស្រី​ឡាំ​ព្រិច​បាន​និយាយថា កាំភ្លើង​ធំ​ស្វ័យប្រវត្តិ Panzerhaubitze 2000 ថ្មីៗ​នេះ​កំពុង​ទទួល​ការជួសជុល​ឡើង​វិញ​៕

កាំភ្លើង​ធំ​ស្វ័យប្រវត្តិ Panzerhaubitze 2000 បាន​បញ្ជូន​ឱ្យ​អ៊ុ​យក្រែន ១០ គ្រឿង​រួចមកហើយ​