​ប្រែ​សម្រួល : ​កញ្ញា​ដា​លីស (​ដេល្លី​ម៉េល​) ៖ អង្គការ​សហប្រតិបត្តិ​ការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​ថា សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុ​យក្រែន ជំងឺ​រាតត្បាត​ត្រាំ​ត្រែង និង​ការខូចខាត​ពី​ការប្រែប្រួល​អាកាសធាតុ កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។​

​អង្គការ OECD ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស បាន​រាយការណ៍​ថា រដ្ឋ ដែនដី និង​ទីតាំង​ចំនួន ៦០ បាន​ធ្លាក់​ចូលទៅក្នុង​ប្រភេទ​នៃ “​បរិបទ​ផុយស្រួយ​” កាលពី​ឆ្នាំមុន ដែល​មានន័យថា​ពួកគេ​ត្រូវ​​ជួប​នឹង​ហានិភ័យ​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​នយោបាយ ដែល​ពួកគេ​មិន​មាន​សមត្ថភាព​ក្នុងការ​ទប់ទល់​ទេ​។ ហើយ​រឿង​នោះ​បាន​កើត​ឡើង​តាំងពី​មុន​ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន និង បាន​​បង្កើន​បន្ទុក​លំបាករ​បស់​ពួកគេ​។​

​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​បាន​កំណត់​ទី​កន្លែង​ច្រើន​បំផុត​នៅក្នុង​ស្ថានភាព​លំបាក​បែ​ប​នេះ​ចាប់តាំងពី​អង្គការ OECD បាន​ចាប់ផ្តើម​ចេញ​របា​យ​ការណ៍​អំពី​រដ្ឋ​ផុយស្រួយ​នៅក្នុង​ឆ្នាំ ២០១៥​។​ប្រទេស​​ទាំង ៦០ គឺ​ស្មើនឹង ២៤ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ក្នុងនោះ ៧៣ ភាគរយ​រស់នៅក្នុង​ភាពក្រីក្រ​ខ្លាំង ៨០ ភាគរយ​គឺ​ស្លាប់​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ និង មនុស្ស​ភាគច្រើន​រស់នៅ “​ចំណុច​ភាពអត់ឃ្លាន​បំផុត​” របស់​ពិភពលោក​។ ហើយ​ប្រទេស​ទាំងនោះ​គឺជា​ជម្រក​របស់​ប្រជាជន ៩៥ ភាគរយ​នៃ​ប្រជាជន ២៧៤ លាន​នាក់ ដែល​អ​.​ស​.​ប​និយាយថា​ត្រូវការ​ជំនួយ​មនុស្សធម៌​ជា​ចាំបាច់​។​

OECD បាន​និយាយថា “​យើង​កំពុង​ស្ថិត​នៅក្នុង​យុគសម័យ​មួយ ដែល​កំណត់​ដោយ​វិបត្តិ​ចម្រុះ ភាព​តក់ស្លុត និង​ភាពមិនច្បាស់លាស់​”​។​

​មាន​មនុស្ស​តែ​ម្នាក់​គត់​ក្នុងចំណោម​មនុស្ស​បី​នាក់​នៅ​ទីកន្លែង​ផុយស្រួយ​ទាំងនេះ​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ បើ​ធៀប​នឹង​មនុស្ស​បី​នាក់​ក្នុងចំណោម​បួន​នាក់​ក្នុងប្រទេស​អ្នកមាន​ស្តុកស្តម្ភ​ទាំង ៣៨ ។​

​អង្គការ​នេះ​បាន​កត់សម្គាល់​ថា រដ្ឋ​ផុយស្រួយ​ទាំង ៦០ មាន​ត្រឹមតែ ៤ ភាគរយ​នៃ​ការបំភាយ​ឧស្ម័ន​សកល ប៉ុន្តែ “​កំពុងមាន​អារម្មណ៍​ទទួល​រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ទាក់ទង​នឹង​អាកាសធាតុ​”៕

ស្ត្រី​ម្នាក់​កំពុង​លើក​អីវ៉ាន់​ក្នុង​គ្រោះទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃទី​៦ កញ្ញា ឆ្នាំ​២០២២