​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​សប្តាហ៍​នេះ​មាន​ទាំង​រឿង​ថ្មី និង​រឿង​ចាស់​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ជា​ក្រុមហ៊ុន​ឯក ជន ឬ​មន្ត្រីរាជការ​ក្តី​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ទទួលជោគជ័យ​ដែរ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​បើ​ចង់​ទិញ​របស់​ទុក​គ្រាន់​លក់​យកចំណេញ​ទៅ​ថ្ងៃក្រោយ ឬ​ចង់​ចរចា​ដោះដូរ​ទិញ​អ្វីមួយ​តែង​សម​ដូច​ប្រកប​គួរសម​។​
សេចក្តី​សេ្ន​ហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង កំពុងមាន​ភាព​ផ្អែមល្ហែម​គួរសម​ឡើងវិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​ចូលមក​គ្រាន់​សប្បាយចិត្ត​ទៀតផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទាំង​កិច្ចការងារ និង បញ្ហា​ប្រាក់កាស​ក៏​អាចមាន​ហូរ​ចូល​ខ្លះៗ​ថែមទៀត​។​អ្នកធ្វើ​ជំនួញ​មាន​ភាព​សុខដុម ហើយ​លោកអ្នក​បើ​ចង់​សាកល្បង​ជួញ​ទីជិត​ឆ្ងាយ​ដែលជា​មុខរបរ​ថ្មីថ្មោង​អាច​សម្រេច​ជោគជ័យ តែ​យ៉ាងណា​ការធ្វើ​ជំនួញ​រយៈពេល​យូរអង្វែង តែង​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​នាពេលនេះ​បើ​យល់ចិត្ត​ថ្លើម​គ្មាន​អស់ហើយ អាច​និយាយ​ដល់​ចាស់ទុំ​បាន​ផងដែរ​ពីព្រោះថា​ជា​ពេលវេលា​ល្អ​សម្រាប់​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ផ្ចាញ់ផ្ចាល​កើត​ជម្លោះ​វិវាទ ហើយ​នាំ​ជះឥទ្ធិពល​អាក្រក់​ទៅ​គ្រា​ខាងមុខ​។​ការប្រកប​ការងារ​ងា​យ​ភ្លាំងភ្លាត់​ខ្ពស់ ហេតុនេះ​ត្រូវ​ចេះ​ចាត់ចែង និង​ប្រយ័ត្នប្រយែង​ការងារ​ចាស់ៗ​ក៏​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ ស្វាមីភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក​ទើប​រក្សា​ភាព​សុខដុម​បានយូរ​អង្វែង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នក ពុំ​សូវ​មានការ​រីកលូតលាស់ ប៉ុន្មាន​ទេ​ពោលគឺ​មាន​ភាព​នឹងថ្កល់​ជាប់​មួយកន្លែង ហើយ​បើ​មានការ​រីកចម្រើន​នោះ​ក៏​តិចតួច​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​អ្វីមួយ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។
​ទំនាក់ទំនង​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សារ​ទើប​ប្រសើរ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅតែ​អាចធ្វើ​អ្វី​បាន​ផងដែរ គ្រាន់​តែមាន​ភាព​ប្រទាំង​ប្រទើស និង​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ធ្វើ អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មួយចំនួន​មានការ​ប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​សោះឡើយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ពីព្រោះថា​តែង​ទទួល​ផ្លែផ្កា គ្រាន់​កក់ក្តៅ​នា​គ្រាក្រោយ​។​ក្នុងថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​បណ្តាក់ទុន​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
-​បញ្ហា​ស្នេហា​៖​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ជីវិត និង ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​ចូលមក​អុកឡុក​យាយី​នាំ​រំខាន​ផ្លូវចិត្ត ហេតុនេះហើយ​ត្រូវ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​រឿង​រាវ​មិនល្អ​កើតឡើង​នាំ​ពិបាកទៅ​គ្រាក្រោយ​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ និង​ពិសេស​ក្រុមមនុស្ស​តែ​បង្ក​ការរំខាន​ផ្លូវចិត្ត​នោះ​ក៏​ច្រើន​ដែរ​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស ឬ​ភ្លាំងភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​រឿង​រាវ​ខ្លះ​អាក្រក់​សោះ​ប្រែជា​ល្អ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ហើយ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​គេ​នាំទុក្ខ​មកឱ្យ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ពុំមាន​ឃើញ​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​រាល់​កិច្ចការងារ​តូចធំ​ដំណើរ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់ ហើយ​មនុស្ស​អាក្រក់​អាច​នឹង​អាក្រក់​ថែមទៀត​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​បញ្ហា​ចំពោះមុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិច ហើយ​ពិសេស​កិច្ចការងារ​មិនអាច​ធ្វេសប្រហែស​ឡើយ​នាំ​ជួប​ស្ថានភាព​លំបាក​ណាមួយ​ស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​បែក​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នកមាន​បញ្ហា​អាក្រក់​ខ្លះៗ​ចូលមក​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​ត្រូវ​ពិបាក​ក្នុងការ​ដោះស្រាយ​នាពេល​ក្រោយ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​តោង​ចងចាំ​ពាក្យចាស់​ថា​”​ជីវិត​គឺជា​អ្នកកំណត់​ទិសដៅ ហើយ​កាល​ពេលវេលា​នោះ​គឺជា​អ្នកកំណត់​ជីវិត​របស់​យើង​វិញ​” ហេតុនេះហើយ​ការរស់នៅ​យើង​គប្បី​មាន​ទិ​ដៅ​ជីវិត​ឱ្យបាន​ត្រឹមត្រូវ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​លំបាក​រហូតដល់​ការបញ្ចប់​ជីវិត​ទៅវិញ​ពុំខាន​។​ដោយឡែក​ការប្រកប​ការងារ​បើទោះបី​ជួប​ការលំបាក​ម្តេច​ម្តា ប៉ុន្តែ​បើ​ខិតខំ​ពុះពារ​តែង​សម្រេច​មួយកម្រិត​ដែរ​។​ការធ្វើដំណើរ​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មានចិត្ត​ប្រកែប្រកាន់​ច្រើន​នោះឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​សម្រាប់​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះថា​អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​ទាំងអស់​។​ការធ្វើដំណើរ​ពេលព្រឹក​ងាយ​ជួប​បញ្ហា​ចូល​យាយី​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​
បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕