ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​ទីតាំង​ហាង​បញ្ចាំ​ចំនួន​បី​ទីតាំង​ត្រូវបាន​បិទ​សៀ​ល​ឃ្លុំបេ​ជា​បណ្តោះអាសន្ន​ក្រោយ​រកឃើញថា មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។​ទន្ទឹម​បាន​រកឃើញ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​។​

​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​១៩​ខែកញ្ញា​ម្សិលមិញ​នេះ​ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ លោក ជា ពិសី​អភិបាលខណ្ឌ ទួលគោក និង​ឧត្ដមសេនីយ៍ត្រី តឹង សុធី ស្នងការរង​កម្លាំង​អន្តរាគមន៍​បង្ក្រាប​
​បទល្មើស​ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ពី​លោក​លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​
​ដំបូង​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ចម្រុះ​មូលដ្ឋាន​ខណ្ឌទួលគោក​។​

​ទីតាំង​ទាំងបី​រួមមាន​៖​ទីតាំង​ទី​១. ទទួល​បញ្ចាំ ផ្ទះ​លេខ​១១B ក្រុមទី​០៣ ផ្លូវ ១៨៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មាន​ម្ចាស់​ហាង​ឈ្មោះ ប៉េង ឡេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។​ទីតាំង​ទី​២. ផ្ទះ​លេខ ១០B ផ្លូវ​លេខ ១៨៦ ក្រុមទី​៨ ភូមិ​ទី​០៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយមាន​ម្ចាស់​ហាង​ឈ្មោះ ស៊ុន ហាច ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ និង​ទី​តាំងទី​៣. ហាង​ទទួល​បញ្ចាំ​ផ្ទះ​លេខ ១០D ផ្លូវ​លេខ ១៨៦ ក្រុមទី​៨ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដែលមាន​ម្ចាស់​ទីតាំង​មានឈ្មោះ ស៊ឹម សុខា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ។​

​ក្រោយ​បិទ​សៀ​ល​ឃ្លុំបេ​ទាំងពី​ទីតាំង​នេះ​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​នេះ​សមត្ថកិច្ច​នឹងធ្វើ​ការចូល ពិនិត្យ​ខាងក្នុង​ទីតាំង​បញ្ចាំ​បន្ថែមទៀត​តាម​នីតិវិធី​៕​សរន​ / N