​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​

985
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​មួយគ្រឿង​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​យុ​ជន​២​នាក់​បាន​ស្លាប់​។​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​អូរ​ផ្អាវ​ភូមិ​ស្អាង​ឃុំ​ស្អាង​ស្រុក​ជ​យ័​សែន​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ ។​

​លោក​តៀម​សង្គ្រាម​អធិការនគរបាល​ស្រុក​ជ័យ​សែន​បានឱ្យដឹងថា​មុនពេល​កើត​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​បើកបរ​បញ្ច្រាស់ទិស​គ្នា​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ធ្លាក់​ផ្លូវស្លាប់​ទាំង​២​នាក់​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ​និង​អ្នករួមដំណើរ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​។​

​លោក​អធិការ​បាន​បន្តថា​ជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ទី​-​ថា​ម​សុវណ្ណ​ធូ​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ ទី​២-​ឈ្មោះ​ចាន់ ហុក​សេង អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ោង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​
​លោក​អធិការ​បាន​បន្តថា​ក្រោយ​ការពិនិត្យ​វាស់វែង​រួច​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​វត្ថុតាង​ត្រូវបាន​យកមក​រក្សាទុក​ដើម្បី​ដោះស្រាយ​តាមច្បាប់​៕S/​

​រថយន្ត​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​បុក​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​២​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម