​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សម្រាប់​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ ត្រូវ​នឹង​ថ្ងៃទី​២០ កញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​បច្ច័យ​ចំពោះ ព្រះសង្ឃ​ជាង ៣២,២ លាន​រៀល សំរាប់​កសាង​ទី​អារាម​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម ស្ថិតក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទាំងនេះ ជូន​ដល់​បុព្វការី​ជន មាន​មាតាបិតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ។​

រូបថត (លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​បច្ច័យ​ចំពោះ ព្រះសង្ឃ​ជាង ៣២,២ លាន​រៀល សំរាប់​កសាង​ទី​អារាម​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម )

​ក្នុង​ពិធី​នោះ មានការ​ចូលរួម​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន សមត្ថកិច្ច ពុទ្ធបរ​ស័​ទ ជិត​ឆ្ងាយ មហាជន ប្រុស ស្រី ក្មេង ចាស់ ដោយ​មានការ​ប្រគេន​យាគូ ចំពោះ​ព្រះសង្ឃ​រាប់បាត្រ បង្សុកូល វេរ​ភត្តាហា ប្រគេន​ព្រះសង្ឃ និង​ព​ហូ​ទេវា ដា​ឆ្លង ជា​កិច្ច​បង្ហើយ​បុណ្យ​។ ជាមួយគ្នា​នោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​ទេយ្យទាន​ជាច្រើន​មុខ ដល់​ព្រះសង្ឃ ដូចជា សាដក ចំនួន ៧ (​ដោយ​គិត​ទាំង ១​អង្គ ទេសនា​) បាយបត្តបូរ ចំនួន​១០ , អង្ករ​ចំនួន ១០០ គីឡូក្រាម មី​ចំនួន ២០ កេស ទឹកក្រូច ចំនួន ៥០ កេស ទឹកបរិសុទ្ធ ចំនួន ១០០ កេស ស្ករស ចំនួន ៥០ គីឡូក្រាម ត្រីខកំប៉ុង ចំនួន ១​កេស ទឹកដោះគោ​ខាប់ ចំនួន​១​កេស ផ្លែឈើ​ចំនួន ២​កន្ត្រក ក្រណាត់ស ចំនួន ២០ ដុំ និង​ថវិកា ៤០.០០០ រៀល បច្ច័យ​ប្រគេន​ព្រះសង្ឃ ៦​អង្គ ក្នុង​១​អង្គ​ចំនួន ៥០.០០០ រៀល បច្ច័យ​ប្រគេន​ព្រះចៅអធិការ​វត្ត ចំនួន ៤០០.០០០ រៀល បច្ច័យ​ព្រះសង្ឃ​ទេសនា ១​អង្គ ចំនួន ២០០.០០០ រៀល បច្ច័យ​លោក​អាចារ្យ ២​នាក់ ១​នាក់ ចំនួន ២០០.០០០ រៀល និង​ប្រគេន​បច្ច័យ ជូន​ចំពោះ​ព្រះសង្ឃ សំរាប់​កសាង​ទី​អារាម​នេះ ចំនួន ៣២​លាន ២​សែន​រៀល​៕ V / N

រូបថត (លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​បច្ច័យ​ចំពោះ ព្រះសង្ឃ​ជាង ៣២,២ លាន​រៀល សំរាប់​កសាង​ទី​អារាម​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម )