ដោយៈ​សុផល​/​ភ្នំពេញ​៖ ថ្ងៃ​ចុង​សប្តាហ៍ ទី​១៧-១៨​ខែកញ្ញា​ឆ្នាំ​២០២២​នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​៣០០.៣៨៥ នាក់​។​ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​២៤៦.៩៦០​នាក់​និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៥៣.៤២៥​នាក់​។​តួ​លេ​ខេះ​បង្ហាញ​នូវ​ការកើនឡើង​ជាង​
៤០​ភាគរយ​បើ​ធៀប​នឹង​ប្តា​ហ៍​ក្នុង​រយៈពេល​ដូចគ្នា​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​ក្នុង​ចំនួន​ជាង​បី​សែន​នាក់​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​សំខាន់ៗ​ចំនួន​១០​។​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ​ចំនួន ៦៩.៤០៤​នាក់​,​ខេត្ត​ព្រះសីហនុ ២៩.៤២២​នាក់​,​ខេត្តកណ្តាល ២៥.០៩៣​នាក់​,​ខេត្តសៀមរាប ២៤.៥៧៧​នាក់​,​ខេត្តកំពត ២២.៥៥៥​នាក់​,​ខេត្តបាត់ដំបង ២០.១៩០​នាក់​, ខេត្តកំពង់ចាម ១៩.៩៤៩​នាក់​,​ខេត្តកំពង់ស្ពឺ ១៣.២៩៨​នាក់​,​ខេត្ត​កែប ១២.៥១៩​នាក់​និង​ខេត្តពោធិ៍សាត់​ចំនួន ១២.០៣៧​នាក់​។​

​ប្រភព​ដដែល​បន្តថា​តួលេខ​នេះ​ខាងលើ​មានការ​កើនឡើង​ប្រមាណ​៤៧,៣​ភាគរយ​ធៀប​នឹង​សប្តាហ៍​កន្លងមក​។​នា​ចុង​សប្តាហ៍​កន្លងមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចេញទៅ​ដាក់​បិណ្ឌ​នៅតាម​វត្ត​អារាម​នានា​និង​បន្ត​ចេញទៅ​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​ក៏មាន​សភាព​កកកុញ​ផងដែរ​។​

​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ទៅដល់​មន្ទីរ​ទេសចរ​ណ៍​និង ផ្នែក​ពាក់ព័ន្ធ​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត វិធាន​សុវត្ថិភាព និង SOP ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ការពង្រឹង​គុណភាព សេវាកម្ម​ទេសចរណ៍រ​ក្សា​តម្លៃ​សមរម្យ​បរិស្ថាន​អនាម័យ​និង​បញ្ជៀ​ស​ការជួបជុំ​កកកុញ​ខ្លាំង​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ដូចដែល​ធ្លាប់​កើតមាន​នា​ឆ្នាំកន្លងមក​៕​សរន​.mara